CamNews

យល់ដឹង 

កូកាកូឡា បញ្ចេញលក់ ភេសជ្ជៈថ្មី មួយប្រភេទទៀត

ភ្នំពេញៈ ក្រុមហ៊ុនកូកាកូឡា កម្ពុជា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១២ កន្លងទៅ បានប្រកាសចេញ
លក់នូវភេសជ្ជៈថ្មី របស់ខ្លួន មួយប្រភេទទៀត នៅលើទីផ្សារកម្ពុជា នោះគឺ Minute Main Pulpy
ដែលជាទឹកផ្លែឈើធម្មជាតិ ដែលផលិតចេញពីផ្លែកូ្រច ។

លោក Paul Popelier នាយកក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានមានប្រសាសន៍ថា Minute
Main Pulpy ជាទឹកក្រូចធម្មជាតិ លាយជាមួយសាច់ក្រូច ដែលផលិត នៅប្រទេសវៀតណាម ។
លោកបន្ថែមថា យើងបានសិក្សាយ៉ាងហ្មត់ចត់ មុននឹងដាក់ចេញ នូវផលិតផលថ្មីមួយនេះ ឃើញថា
មានការនិយមចូលចិត្តច្រើន ដោយយើងផ្តោតទៅលើ គុណភាពជាចម្បង ។ យើងសង្ឃឹមថា ប្រជា
ជន កម្ពុជា នឹងគាំទ្រMinute Main Pulpy និងចាត់ទុកថាវាជាភេសជ្ជៈប្រចាំថ្ងៃ របស់ពួកគេ ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ កូកាកូឡា បានចេញលក់ភេសជ្ជៈជាច្រើន នៅប្រទេសកម្ពុជា
ដូចជា Coca-Cola, Light, Sprite, Fanta , Schweppes, Samurai, ទឹកបរិសុទ្ធ Dasani និង ទឹកក្រូច
ធម្មជាតិ Minute Main Pulpyនេះ ជាដើម ៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: cocacola Minute Main Pulpy lifestyle