CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ ៣០វិនាទី អំពីកុមាររងគ្រោះនៅស៊ីរី កំពុងអង្រួនទឹកភ្នែកពិភពលោកទាំងមូល (Video Inside)

(អូស្ត្រាលី)៖ វីដេអូដែលទើបតែបង្ហោះ​ បានប៉ុន្មានម៉ោងប៉ុណ្ណោះ នៅក្នុងបណ្តាញសារព័ត៌មានល្បីៗ​ជាច្រើន​លើលោកលោក ដូចជា CNN, BBC, និង ABC News ជាដើម បាននិងកំពុងតែអង្រួន ទឹកភ្នែកមនុស្សម្នាទាំងឡាយ នៅលើពិភពលោក ឲ្យស្រក់ចុះមកដោយមិនដឹងខ្លួន ខណៈក្មេងប្រុសនៅ​ក្នុងវីដេអូនោះ បានទទួលរងរបួសធ្ងន់ធ្ងរ និងគួរឲ្យខ្លោចផ្សាបំផុត ដោយត្រូវបានសង្គ្រោះ​ចេញពីខេត្ត អាឡេប៉ូ របស់ប្រទេសស៊ីរី។


ក្មេងប្រុសរូបនេះ ប្រហែលជាគ្មានវាសនា ឬមិនអាចមិនលទ្ធភាពណាមួយ ដែលឪពុកម្តាយ ចង់ធ្វើការភៀសខ្លួនចេញពី គំនរសង្គ្រោមក្នុងខេត្ត​ដ៏មហាគ្រោះថ្នាក់ នៅស៊ីរីខាងលើនេះ ទៅកាន់សហភាពអឺរ៉ុប​ដូចក្មេងៗនិងគ្រួសារ ដទៃទៀតឡើយ។

រូបភាពដ៏គួរឲ្យខ្លោចផ្សា និងនាំឲ្យមនុស្សគ្រប់​រូបលើភពផែនដី ស្អប់ខ្ពើមសង្គ្រាម និងការហែកហួរគ្នាកាន់តែខ្លាំងនោះ បានកើតជាសំនួរថា, តើក្មេងប្រុសរូបនេះមានកំហុសអ្វី? តើក្មេងប្រុសតូចនេះ​ជាអ្នកប្រឆាំងរដ្ឋាភិបាល ឬជាអ្នកគាំទ្រ? តើក្មេងដ៏គួរឲ្យស្រឡាញ់ និងអាណិតនេះ ដឹងថារូបគេ រងរបួសដោយសារមូលដ្ឋានអ្វី ឬនរណាជាអ្នក​បង្កដែរឬទេ?

សូមមេត្តាសម្រួលអារម្មណ៍ រួចទស្សនាវីដេអូខាងក្រោមនេះ៖



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Int news Hot news Turkey ISIS