ថៃ ៖ លោក Songkran Tejanarong បានសារភាពថា ខ្លួនពិតជាសាងស្នេហាជាមួយនិង Matt Peeranee ប៉ុន្តែលោកធ្វើនៅពេលដែលលែងលះជាមួយភរិយាដើមរួចរាល់ ។
សេដ្ឋីរូបនេះបាននិយាយថា លោកពិតជាបានញ៉ែនាង Matt Peranee ប៉ុន្តែគាត់មិនដែលដឹងរឿងផ្ទាល់ខ្លួនលម្អិតទាក់ទងជាមួយនិងតារាស្រីរូបនេះនោះទេ ។ លោក Songkran Tejanarong បានបន្ថែមទៀតថា អ្នកទាំងពីរឧស្សាហ៍ជួបគ្នានៅក្លឹបហាត់ប្រាណ ។
សម្រាប់ដំណើរកំសាន្តទៅកាន់ Norway សេដ្ឋីរូបនេះនិយាយថា មិត្តស្រីរបស់ខ្លួនបានទៅមុនលោក ហើយនៅពេលដែលលោកទៅដល់ទីនោះ ទើបនាង Matt Peranee ធ្វើជាអ្នកនាំផ្លូវក្នុងដំណើរកំសាន្តនោះ ។
លោក Songkran Tejanarong សង្កត់ធ្ងន់ទៀតថា គាត់ពិតជាបានស្រលាញ់គ្នាពិតមែន ប៉ុន្តែនៅមិនទាន់ក្លាយជាគូសង្សារជាផ្លូវការនោះទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate