CamNews

ព័ត៌មានអន្តរជាតិ 

១១ កោះ ប្រកាសលក់ចេញ តាមអនឡាញ ក្នុងតម្លៃថោក

ព័ត៌មានអន្តរជាតិ ៖ គួរបញ្ជាក់ថា ប្រទេសក្រិក ជាប្រទេសប្រជុំទៅដោយដីកោះ ចន្លោះពី ១២០០ ទៅ ៦០០០ កោះ នេះបើយោងតាមការលើកឡើងពីប្រភពផ្សេងៗ​ ពីគ្នា  ​ក្នុងនោះ ពុំមានតួរលេខ ជាក់ច្បាស់ថាតើ កោះកម្មសិទ្ធរដ្ឋាភិបាល មានចំនួនប៉ុន្មានអោយប្រាកដ នោះទេ ខណៈ តួរលេខ មួយនេះ ស្ថិតនៅក្នុងសភាព ប្រទាញប្រទុងនៅឡើយ ។

ប៉ុន្តែេ អ្វីដែលពួកយើងបានដឹងនៅពេលនេះ នោះគឺ ប្រជុំកោះមួយចំនួន របស់ប្រទេសកិ្រក មាន ការដាក់តាំងលក់ ជាផ្លូវការ ខណៈភ្នាក់ងារអចលនទ្រព្យចក្រភព អង្គគ្លេស  កំពុ ងតែធ្វើការប៉ាន់ ប្រមាណនូវតម្លៃដីកោះទាំងនោះ សម្រាប់រយៈពេល ២ ឆ្នាំបន្ទាប់ ។

ក្នុងករណី រដ្ឋាភិបាលប្រទេសក្រិក មិនមានដំណោះស្រាយដ៏មានប្រសិទ្ធភាព ទៅលើវិបត្តិហិរញ្ញ វត្ថុជាតិមែននោះ ហោចណាស់ ក្រិកអាចនឹងប្រឈមក្នុងការលក់ចេញកោះមួយចំនួនខណៈប្រជុំ កោះដែលមានតម្លៃថ្លៃជាងគេ ៥៥ ពាន់លានដុល្លារ អាចនឹងជាតម្រូវការ ដ៏ពេញ ចិត្តពេញថ្លើម​ចំ ពោះម្ចាស់បំណុល ។

គួរបញ្ជាក់ថា នៅលើទំព័រ Private Islands Online ប្រជុំកោះមួយចំនួនបានប្រកាសលក់ជាផ្លូវការ ជាមួយនឹងតម្លៃសមរម្យប្រមាណ ៣,៣ លានដុល្លារសហរដ្ឋអាមេរិក ខណៈទំហំសាច់ប្រាក់ ៣,៣ លានដុល្លារ ពិតជាមិនអាចទិញផ្ទះបាននៅឡើយទេ នៅលើទីផ្សារ ក្នុងទីក្រុងឡុងដ៍ ក៏ដូចជា ទី ក្រុង Chelsea ។ តោះ តាមដានទស្សនាទាំងអស់គ្នា   ប្រជុំកោះស្អាតៗ  ដែល  ក្រុមអ្នកវិនិយោគ មានឱកាសអាចទិញយកបានដោយងាយ ពី Private Islands Online ៖


ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ៊ីនសាយដើ


Tags: Int news Breaking news World news Unt news Hot news greek inmate prison