តារាថៃ ៖ មានយុវវ័យភាគច្រើនតែងតែនិយាយថា គូស្នេហ៍ភាគច្រើនដែលស្រលាញ់គ្នាយូរៗទៅក៏មានមុខមាត់ដូចគ្នាម្តងបន្តិចៗ ។ ការពិតណាស់មិនមែនតែមនុស្សទូទៅនោះទេ សូម្បីតែតារាក៏គិតថាមានចំណុចវិជ្ជមានមួយនេះដែរ ។
ជាទូទៅភាគច្រើននៃតារាថៃតែងតែត្រូវបានគេដឹងថា ស្ទើរតែមានគូស្នេហ៍ស្ទើរគ្រប់ទៅហើយ អាចនិយាយបានថា មានម្ចាស់ចិត្តស្ទើររៀងខ្លូនថែមទៀតផង ។ ហើយពួកគេក៏ចាប់ដៃគ្នាស្រលាញ់គ្នាជាយូរណាស់មកហើយដែរ ។
ហើយពេលនេះយើងចង់លើកយកគូស្នេហ៍មួយគូដែលកំពុងតែពេញនិយមខ្លាំង ពីសំណាក់ក្រុមអ្នកគាំទ្រ នោះគឺនាង Kimberly និងលោក Mark Prin ដែលជាគូស្នេហ៍ស្រលាញ់គ្នាបានជាង ៣ ឆ្នាំទៅហើយ ។
ដោយយោងតាមរូបថតតាមរយៈគណនី Instagram ផ្ទាល់ខ្លួនរបស់លោក Mark Prin បានឲ្យដឹងថា លោកបានបង្ហោះរូបថតមួយសន្លឹកដែលទទួលបាន Comment ដល់ទៅជាង ២ ពាន់ Comment ពីក្រុមអ្នកគាំទ្រព្រោះថា អ្នកទាំង ២ មានមុខមាត់ដូចកូនភ្លោះក្រោយស្រលាញ់គ្នាយូរៗទៅ ។ មិនត្រឹមតែប៉ុណ្ណោះទេ នៅក្នុងរូបថតមួយសន្លឹកនោះ តារាសម្តែងរូបសង្ហាលោក Mark Prin ក៏បានភ្ជាប់មកជាមួយនិងចំណងជើងថា Twin? មានន័យថា "ដូចកូនភ្លោះទេ?" ក្រោយមកក៏ទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗដោយសារតែរូបថតមួយសន្លឹកនេះ ៕
-ចុចអាន ៖ kimberly ត្រូវលោក Mak Prin អោបជាប់ឡើងស្អិត ខណៈពេលកំពុងតែ...
-ចុចអាន ៖ ផ្អើលនៅ ថៃ បើហ៊ានលក់អាវខ្មៅ កាន់ទុក្ខស្តេច លើសពី ៧ដុល្លារ ត្រូវជាប់គុក ៧ឆ្នាំ
ដោយ ៖ គន្ធា
ប្រភព ៖ IG