CamNews

តារា 

ត្បិតជីវីតរៀបការមិនសមប្រកប តែនាង Aff នៅតែជោគជ័យក្នុងវិស័យសិល្បៈ ក្រោយផ្ទុះដំណឹងលែងលះ

ថៃ ៖ ដំណឹងក្រោយលែងលះស្វាមីបានធ្វើឲ្យហ្វេនៗជាច្រើននៅក្នុងប្រទេសថៃ មានការសោកស្តាយ ព្រមទាំងអាណិតដល់នាង Aff Taksaorn ព្រោះគិតថា ស្វាមីរបស់នាងបានលួចទាក់ទងជាមួយស្រីផ្សេង តាំងពីមុនលែងលះជាមួយនាងមកម្ល៉េះ ។ 

មុនពេលលែងលះគ្នា តារាសម្តែងស្រីរូបនេះ ត្រូវបានគេដឹងថា ចាកចេញទៅរស់នៅផ្ទះជាមួយម្តាយអស់រយៈពេលជាង ១ ឆ្នាំ​ទើបស្វាមីរបស់នាងព្រមចុះហេត្ថលេខាលែងលះ ។ ជាការពិតណាស់ ត្បិតជីវីតរៀបការមិនសមប្រកប តែនាង Aff នៅតែជោគជ័យក្នុងវិស័យសិល្បៈ ក្រោយផ្ទុះដំណឹងលែងលះនេះ ។ ថ្មីៗនេះ​នាង Aff Taksaorn ត្រូវបានហាងគ្រឿងអលង្ការមួយ ទំនងជាថ្លៃខ្លួនមិនធម្មតានោះឡើយ ។ 

មិនត្រឹមតែប៉ុណ្ណោះ តារាស្រីវ័យ ៣៨ ឆ្នាំរូបនេះ ក៏បន្តចូលកម្មវិធីថ្មីជាហូរហៀរ អាចជាប្រាក់ចំណូលច្រើនគួរសមសម្រាប់ផ្តត់ផ្គង់កូនស្រីរបស់នាងបាន ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Songkran Tejanarong Aff Taksaorn