CamNews

ប្លែកៗ 

បុរស​វ័យ​ក្មេង​ម្នាក់ ត្រូវ​បាន​គ្រូ​ពេទ្យ​ពិនិត្យ​ឃើញ មាន​ទារក​ភ្លោះ​ក្នុង​ពោះ​មិន​ចាប់​កំណើត អស់

(ឥណ្ឌា):៖ បុរសវ័យក្មេងអាយុ១៨ឆ្នាំម្នាក់ ឈ្មោះ Narendra Kumar រស់នៅទីក្រុង Uttar Pradesh ប្រទេសឥណ្ឌា មានការភ្ញាក់ផ្អើលជាខ្លាំង​ នៅពេលដែលគ្រូពេទ្យពិនិត្យឃើញថា ខ្លួនមានកូនភ្លោះ នៅក្នុងផ្ទៃអស់រយៈពេល១៨ឆ្នាំមកហើយ បន្ទា​ប់ពីរងការឈឺចាប់ ក្នុងពោះជាច្រើនខែមកនេះ។

Kumar ត្រូវបានក្រុមគ្រួសារបញ្ជូន ទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីគាត់មានអាការៈក្អួតចង្អោរធ្ងន់ធ្ងរ ហើយកំឡុងពេលពិនិត្យនោះ គ្រូពេទ្យរកឃើញមានសរីរាង្គមនុស្ស ចាប់កំណើតដែល​មានគ្រប់អវយវៈទម្ងន់​៥ផោន។ គ្រូពេទ្យនៅមន្ទីរពេទ្យ Swaroop Narayan ឲ្យដឹងថានេះជាអាការៈដ៏កម្រ ដែលធ្វើឲ្យបុរសជាអ្នកជំងឺ មានការវិវត្តន៍ដូចជាស្ត្រីមានគភ៌ ព្រោះក្នុងពោះរបស់គេ មានទារកភ្លោះ ដែលមិនកកើតឡើយ ហើយគ្រូពេទ្យបានធ្វើការវះកាត់យកវាចេញ ដោយចំណាយពេលដល់ទៅ៣ម៉ោង ទើប​បានជោគជ័យ៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Asia India Int news Breaking news Unt news Hot news Breaking news Nestle Maggi noodle