ព័ត៌មានអន្តរជាតិ ៖ នាវារុករក The John Lethbridge របស់រដ្ឋាភិបាល ប្រទេស អេហ្ស៊ីប នោះ បាន កំពុងតែធ្វើដំណើរទៅកាន់ ទីក្រុងកំពង់ផែ Alexandria អេហ្ស៊ីប ដើម្បីប្រគល់បំណែកសាកសព មនុស្សដែលខ្លូនបានរកឃើញ ក្នុងបេសកម្ម តាមស្វែងរក ខ្មោចយន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ EgyptAir ដែលមានជើងហោះហើរលេខ MS804ធ្លាក់ចូលទៅក្នុងសមុទ្រ Mediterranean អំឡុងខែ ឧសភាកន្លងទៅនេះ ។
សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មានទាន់ហេតុការណ៍រុស្ស៊ី សារព័ត៌មាន អ័រតេ អោយដឹងថា នាវារុករកខាងលើ បានប្រទះឃើញ បំណែកសាកសពអ្នកដំណើរមួយចំនួន ក្នុងបេសកម្ម តាម ស្វែងរកត្រលប់មកវិញ ខ្មោចយន្តហោះ MS804 ខណៈបំណែកសាកសពអ្នកដំណើរទាំងនោះ នឹង ត្រូវធ្វើការវិភាគអោយបានម៉ត់ចត់ឈានទៅកំណត់អត្តសញ្ញាណ។
យោងតាមការស៊ើបអង្កេតផ្លូវការ ពីសំណាក់រដ្ឋាភិបាល ប្រទេស អេហ្ស៊ីប កាលពីពេលថ្មីៗនេះសរ បញ្ជាក់ឲ្យដឹងថា យន្តហោះ MS804 នៃក្រុមហ៊ុនអាកាសចរណ៍ EgyptAir បានធ្លាក់ចុះ និងផ្ទុះឆេះ ក៏ដោយសារតែមានការឆាបឆេះនៅលើយន្តហោះ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ