(ឥស្លាម៉ាបាដ)៖ នៅក្នុងសប្តាហ៍នេះ ប្រទេសប៉ាគីស្ថាន បានប្រកាសថា ចាប់តាំងពីផ្អាកជាបណ្តោះ អាសន្ននូវការអនុវត្តន៍ច្បាប់លើកលែងទោសប្រហារ ជីវិតមនុស្សនៅឆ្នាំ២០១៤ រហូត មកដល់ ពេល បច្ចុប្បន្ននេះ រដ្ឋាភិបាលបានកាត់ទោសប្រហារ ជីវិតសកម្មជនប្រយុទ្ធ និង ឧក្រិដ្ឋជន ចំនួន៣៣២ នាក់ហើយ ដែលនេះជាសេចក្តីប្រកាសជាផ្លូវការជាលើកដំបូង មួយ របស់រដ្ឋាភិបាលប៉ាគីស្ថាន ដក ស្រង់ដោយសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦នេះ។
សូមជម្រាបថា ប្រទេសអាស៊ីខាងត្បូងមួយនេះ បានបង្ហាញផែនការសកម្មភាពជាតិ ដែលត្រូវបានហៅកាត់ថា NAP ដើម្បីទប់ទល់នឹងសកម្មភាពរបស់ពួកសកម្មជនប្រយុទ្ធតាលីបង់ បានបាញ់សម្លាប់មនុស្សប្រមាណ១៥០នាក់ ក្នុងនោះភាគច្រើនជាកុមារ ក្នុងសាលាមួយកន្លែងក្រោមការគ្រប់គ្រងរបស់យោធា ក្នុងប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤កន្លងទៅនេះ៕
ប្រភព ៖ CNA & Vnews
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី