CamNews

ព័ត៌មានអន្តរជាតិ 

២០១៦ ប្រធានាធិបតីរុស្ស៊ី Vladimir Putin អាចនឹងមកទស្សនកិច្ចផ្លូវការ នៅ ថៃ

(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងធ្វើដំណើរទស្សនកិច្ចជាផ្លូវការ មកកាន់ទីក្រុង Bangkok ។ នេះយោងតាមព័ត៌មាន Xinhua ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ។ ការអញ្ជើញជាថ្មីម្តងទៀត របស់លោកនាយករដ្ឋមន្ត្រីថៃ ចំពោះប្រធានាធិបតីរុស្ស៊ី បានធ្វើឡើង នៅអំឡុងជំនួប​របស់លោកនាយករដ្ឋមន្ត្រី នៅថ្ងៃអង្គារ ជាមួយនឹងឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅប្រទេសថៃ លោក Kirill Barsky នាវិមានរដ្ឋាភិបាល។​ នេះបើតាមអនុអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Virachon Sukhonthapatipak បានឲ្យដឹងនៅថ្ងៃពុធនេះ។

លោក Prayut កាលពីពេលថ្មីៗនេះ បានធ្វើការអញ្ជើញលោក Putin សម្រាប់ដំណើរទស្សនកិច្ច មកកាន់ទីក្រុង Bangkok តាមរយៈ លោកនាយករដ្ឋមន្ត្រីរុស្ស៊ី Dmitri Medvedev ដែលបានធ្វើដំណើរទស្សនកិច្ច ជាផ្លូវការមួយ មកកាន់រាជធានីរបស់ថៃ កាលពីខែមេសាកន្លងទៅ។

មេដឹកនាំរុស្ស៊ី មិនទាន់ធ្វើការឆ្លើយតបនៅឡើយនោះទេ ថា តើលោកនឹងអាចមកធ្វើដំណើរទស្សនកិច្ច នៅពេលណាស្របទៅតាមការអញ្ជើញ ខណៈនាយករដ្ឋមន្ត្រីថៃ គួរតែធ្វើដំណើរទស្សនកិច្ច ទៅកាន់រុស្ស៊ីជាមុន តាមឱកាសដែលអាចធ្វើទៅបាន ។ នេះបើតាមប្រភពពី អ្នកនាំពាក្យខាងលើបានបញ្ជាក់។

សូមជំរាបថា ទំនាក់ទំនងការទូតរវាងថៃ-រុស្ស៊ី បានឈានដល់គម្រប់១២០ឆ្នាំហើយ សម្រាប់ឆ្នាំ២០១៦នេះ ដោយប្រទេសទាំងពីរ បានព្រមព្រៀងគ្នាក្នុងការពង្រីក និងបង្កើនផលប្រយោជន៍ទ្វេរភាគី តាមរយៈការធ្វើពាណិជ្ជកម្ម, វិនិយោគ, កិច្ចសហប្រតិបត្តិការយោធា និងវិស័យទេសចរណ៍៕


ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី


Tags: Int news Breaking news World news Unt news Hot news Russia Plane crash KGL9268 Sinai Egypt