CamNews

ព័ត៌មានអន្តរជាតិ 

Nestle ប្រកាស កម្ទេច ចោលមីកញ្ជប់ Maggi ក្រោយរឿងអាស្រូវ រកឃើញ គីមី កម្រិតខ្ពស់

ព័ត៌មានអន្តរជាតិ ៖ ក្រុមហ៊ុន Nestle គូសបញ្ជាក់អោយដឹងថា ខ្លួននឹងបំផ្លាញចោល មីកញ្ជប់ Maggi ដែលមានប្រជាប្រិយភាពបំផុត នៅក្នុងប្រទេស ឥណ្ឌាខណៈការកម្ទេចចោលមីកញ្ជប់ក្នុងទ្រង់ទ្រាយ ធំលើកនេះ គឺស្មើនឹងទំហំសាច់ប្រាក់ ប្រមាណ ៥0 លានដុល្លារ សហរដ្ឋអាមេរិក បន្ទាប់ពីមានការណែ នាំពីមន្រ្តីសុវត្ថិភាព ចំណីអាហារ ឥណ្ឌា បន្ទាប់ពីបានធ្វើតេស្តិ៍ និងរកឃើញសារជាតិគ្រោះថ្នាក់កម្រិត ខ្ពស់មាននៅក្នុងមីកញ្ជប់ប្រភេទនេះ ។


និយ័តករ សុវត្ថិភាពចំណីអាហារ ប្រទេស ឥណ្ឌា អោយ   ដឹងថា​ ការធ្វើតេស្តិ៍ រ​បស់ខ្លួន បានរកឃើញ សារជាតិ គ្រោះថ្នាក់កម្រិតខ្ពស់ មាននៅក្នុងមីកញ្ជប់ Maggi ខណៈ ស្ថាប័នមួយនេះបានចោទប្រកាន់ ទៅកាន់ក្រុមហ៊ុន Nestle ពីបរាជ័យភាព ក្នុងការអនុវត្តន៍ សុវត្ថិភាពចំណីអាហារ ។ទោះជាយ៉ាងណា ក៏ដោយចុះ ក្រុមហ៊ុន Nestle បន្តទទូចអោយដឹងថា មីកញ្ជប់របស់ខ្លួនពិតជាមានសុវត្ថិភាពដល់សុខ ភាព   អ្នក  ទទួលទាន ។ សេចក្តីរាយការណ៍ បញ្ជាក់ថា ក្រុមហ៊ុន Nestle មាន  ផលិតផល មីកញ្ជប់ Maggi ស្ទើតែ ៨០ភាគរយ នៃទីផ្សារមីកញ្ចប់ ប្រទេស ឥណ្ឌា ។

ក្រុមហ៊ុន មានបញ្ហាប្រឈមមួយនេះ បន្តអោយដឹងនៅក្នុងសេចក្តីថ្លែងការណ៍អោយដឹងថាគុណតម្លៃ នៃ ការដកហូតមីកញ្ជប់ទាំងនោះ រួមមានដូចជា ការដកហូត  មី កញ្ជប់  ចេញពីបណ្តាធ្នើរតាំង ឥវ៉ាន់ លក់ ក៏ដូចជា ដកហូតចេញពី បណ្តាឃ្លាំងនៅតាមរោងចក្រ និងដកហូតចេញពី បណ្តា បណ្តាញអ្នក ចែកចាយជាដើម ។


គួររំឮកថា ចាប់តាំងពីដើមខែ មិថុនា នេះផ្ទាល់តែម្តង Nestle បានចេញប្រតិបត្តិការ​ចាប់ផ្តើមដកហូត មីកញ្ជប់ Maggi ពីបណ្តាហាងទំនិញទាំងអស់ បន្ទាប់ពីក្រុមនិយ័តករ សុវត្ថិភាពចំណីអាហារធ្វើតេស្តិ៍ រកឃើញ សារជាតិគ្រោះថ្នាក់កម្រិតខ្ពស់ មាននៅក្នុងមីកញ្ជប់ ពោល  រក  ឃើញសារជាតិ​សំណ​ខ្ពស់​ជាង​ធម្មតា ។ មន្ត្រី​ពីរ​រូប​របស់​រដ្ឋបាល​សុវត្ថិភាព​ស្បៀងអាហារ និង  ​ឱសថ​បាន​និយាយ​ថា នៅ​ក្នុង​មី​ទាំង​នោះ មាន​កម្រិត​ជាតិ​សំណ​ដល់​ទៅ​១៧.២​ppm ដែល​ជា​ធម្មតា គេ​កម្រិត​ឲ្យ​មាន​ត្រឹម​តែ​ពី​០.០១ ទៅ​២.៥​ppm តែ​ប៉ុណ្ណោះ ពោល​គឺ​វា​លើស​ពី​ចំនួន​ដែល​គេ​កម្រិត​ទុក​ដល់​ទៅ​ជិត​៧​ដង ។

អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​រក​ឃើញ​ថា មី​កញ្ចប់​ ទាំង ​នោះ​មាន​ប៊ីចេង​ chemical monosodium glutamate (MSG) ​ច្រើន​ជាង​ធម្មតា​ដែរ ។ "មី Maggi មាន ​ផ្ទុក​ កម្រិត​ជាតិ​សំណ និង​ប៊ីចេង​ច្រើន​លើស​ពី​ធម្មតា ហើយ​ពួក​យើង​នឹង​ចាត់​វិធាន​ការ​ជា​បន្ទាន់​ទៅ​លើ​ក្រុម​ហ៊ុន​នេះ" នេះ​ជា​អ្វី​ដែល​លោក D.G. Srivast - ava ត្រូវ​ជា​អធិការ​រង​របស់ FDA បាន​ប្រាប់​សារព័ត៌មាន Reuters ។

ទោះជាយ៉ាងណាក៏ដោយចុះ លោក Paul Bulcke នាយកប្រតិបត្តិក្រុមហ៊ុន Nestleកំពុងតែចាត់វិធាន តាមផ្លូវច្បាប់ ធ្វើការស៊ើបអង្កេតផ្លូវការ ដោយទទូច យកសំណាក គម្រូ និងលទ្ធផល ធ្វើតេស្តិ៍ ពីមន្ទីរ ពិសោធន៍ ប្រទេសឥណ្ឌា យកមកធ្វើការ សិក្សាបន្ថែម    ដោយ សន្យាថា នឹងនាំមកនូវវត្តមាននៃការ ដាក់តាំងលក់ មីកញ្ជប់ Maggi ឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Asia India Int news Breaking news Unt news Hot news Breaking news Nestle Maggi noodle