CamNews

កីឡា 

ពាក្យចចាមអារាមនិយាយថា Jose Mourinho នឹងនាំ Ronaldo មកតាមចូលក្រុម Chelsea

ពាក្យចចាមអារាមដែលនិយាយថា Jose Mourinho នឹងត្រឡប់មកកាន់កាប់ក្រុម Chelsea
វិញនោះវាមិនមែនរឿងថ្មីប៉ុន្មានទេ តែរឿងដែលថ្មីបំផុតនោះបាននិយាយថា Jose Mourinho
នឹងនាំយកភាពអស្ចារ្យមកជាមួយក្នុងពេលត្រឡប់មក Chelsea វិញ​ ។

កន្លងមកពាក្យចចាមអារាមនិយាយថា កីឡាករដូចជា Benzema, Di Maria, Luka Modric នឹង
មកតាម Jose Mourinho តែថ្មីៗនេះសារព័តមាន Sunday Express បានចុះផ្សាយថាគ្រូបង្វឹក
ម្នាក់នេះ នឹងខំប្រឹងអោយអស់ពីលទ្ធភាពដើម្បីនាំយកកីឡាករ Cristiano Ronaldo អោយបាន
ក្នុងតំលៃ ៦០ លានផោន ។



Ronaldo ក៏ធ្លាប់សំដែងអារម្មណ៍មិនពេញចិត្តនៅក្រុម Real Madrid ប៉ុន្មានដែរ ក្នុងរដូវកាល
នេះ តែចំពោះព័តមានដែលរូបគេនឹងផ្ទេរចេញនោះមិនមានទេ ។ តែរឿងតំលៃសំខាន់ជាង
យើងនៅមិនទាន់ដឹងទេថា នេះជារឿងពិតឬក៏អត់នោះទេថា Jose Mourinho ត្រឡប់មក
Chelsea វិញ ហើយប្រសិនបើពិតមែន តើម្ចាស់ក្លឹប Abramovic ព្រមទិញ នឹងចំណាយក្នុង
តំលៃមួយនេះដែរឬអត់? ប៉ុន្តែបញ្ហាធំមួយទៀតនោះគឺ Ronaldo មានមនោសញ្ជេតនាជាមួយ
ក្រុម Manchester United ព្រោះក្រុម Man utd ក៏កំពុងចង់បាន Ronaldo មកវិញដែរ ។ Ronaldo
ប្រហែលជាត្រូវរើសក្រុមមួយ  ក្នុងរដូវកាលថ្មីនេះ ថាត្រូវទៅតាមក្រុមរបស់គ្រូ ឬ ទៅក្រុមចាស់
ដែលបានបង្វឹកខ្លូនអោយមានអនាគតដល់ថ្ងៃនេះ ?


ដោយ ៖ កុសល
ប្រភព ៖ k14 


Tags: jose mourinho ronaldo chelsea football