CamNews

រញ្ជួយដីនៅអ៊ីតាលីសំលាប់មនុស្សយ៉ាងហោចណាស់១៦នាក់

ការរញ្ជួលដីជាលើកទី២ នៅភាគខាងជើងប្រទេសអ៊ីតាលី​បានសំលាប់មនុស្សយ៉ាងហោច
ណាស់១៦នាក់។ បើយោងតាម ក្រុមអ្នកស្រាវជ្រាវភូមិសាស្រ្តសហរដ្ឋអាមេរិក បានអោយ
ដឺងថា កំលាំងរញ្ជួយមានដល់ទៅ៥.៨រិចទ័រ ដែលបានកើតឡើងប្រមាណ ៤០ គីឡូម៉ែត្រ
ខាងជើងឆៀងខាងលិចរដ្ឋ Bologna កាលពីថ្ងៃអង្គារម្សិលមិញនេះ។
                                           ទិដ្ឋភាពក្រោយពីមានការរញ្ជួយដី
ការរញ្ជួយដីនេះបានកើតឡើងអំឡុងពេលម៉ោង៩ព្រឹក ម៉ោងក្នុងស្រុកប្រទេសអ៊ីតាលី។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសអ៊ីតាលីបានអោយដឹងថា មានមនុស្សប្រមាណ
ជាង៣០០នាក់បានរងរបួសក្នុងគ្រោះមហន្តរាយលើកនេះ។ ហើយក៏មានការរញ្ជួយដីលើកទី
១ក្នុងខែនេះ​ គឺកាលពីថ្ងៃទី២០ ឧសភា ដែលបានសំលាប់មនុស្ស៧នាក់ ធ្វើអោយអគារបាក់រលំ
ដែលបង្ខុំអោយប្រជាពលរដ្ឋចាក់ចេញនិងទៅរស់នៅក្នុងជំរុំជាបណ្តោះអាសន្ន។ រីឯកាលរញ្ជួយ
ដីកាលពីថ្ងៃអង្គារនេះ បានធើ្វអោយមានអ្នកភៀសខ្លួនកាន់តែច្រើន ដែលនាំអោយមានប្រជាជន
រាប់ពាន់នាក់រស់នៅទីទួលមានសុវត្តិភាពជាបណ្តោះអាសន្ន។ លោកនាយករដ្នមន្ត្រី Mario Monti
បាននិយាយថា រដ្ឋាភិបាលនិងចុះត្រួតពិនិត្យអំពីទំហំនៃការខូចខាត និងស្តារឡើងវិញនូវហេដ្ឋា
រចនាសម្ព័ន្ធសំខាន់៕

ដោយ ៖ ចាន់ណា
ប្រភព​៖ NHK


Tags: international news earthquake italy