CamNews

កីឡាអន្តរជាតិ 

Man Utd ត្រៀមលុយ ៨៧លាន​ដុល្លារ ដើម្បី​ទិញ​ខ្សែ​ប្រយុទ្ធ​ថ្មី Aubameyang

(មេនឆេស្ទើ)៖ ក្លឹបដែលកំពុងជួបវិបត្តិរកគ្រាប់បាល់បំប៉ោងសំណាញ់ទី Manchester United បានកីឡាករខ្សែប្រយុទ្ធ អន្តរជាតិកាបុង (Gabon) Pierre Emerick Aubameyang របស់ក្លឹបអាល្លឺម៉ង់ Borussia Dortmund ដែលហ៊ានឲ្យ តម្លៃខ្លួនរហូតដល់ទៅ៨៧លានដុល្លារអាមេរិក ។

តាមរយៈសារព័ត៌មាន Mirror បានផ្សាយថា ការតាមចែចូវកីឡាករវ័យ២៦ឆ្នាំដែលជាកីឡាករលំដាប់លេខ១មកពីប្រទេសកាបុងខាងនេះ គឹដើម្បីយកមកជំនួស កន្លែងខ្សែបម្រើ Juan Mata ដែលជិតលក់ចេញទៅឲ្យក្លឹបអេស្ប៉ាញ Atletico Madrid នាពេលដ៏ខ្លីខាងមុខនេះ ស្របពេលដែលកំពុងលេងធ្លាក់ជើងផងដែរនោះ ដោយធ្វើមិនបានល្អសោះ ប៉ុន្មានប្រកួតចុងក្រោយនេះ ។

ទន្ទឹមជាមួយគ្នានោះដែរ អនុប្រធានក្លឹបលោក Ed Woodward ក៏បានបញ្ជាក់ផងដែរថា តម្លៃ៨៧លានដុល្លារនេះ នឹងក្លាយជាតម្លៃសម្រាប់ដោះដូរ កីឡាករថ្លៃជាងគេបំផុតដែរក្នុងខែកក្កដា ឆ្នាំ២០១៦ខាងមុខ ហើយក៏ជាលើកទី១ផងដែរចំពោះកីឡាករមកពីទ្វីបអាហ្រ្វិកមួយនេះ ។

តែយ៉ាងណាក៏ដោយ ការផ្ទេរកីឡាករដែលកំពុងតែឡើងជើងនៅទឹកដីប្រទេសអាល្លឺម៉ង់ក្នុងក្លឹប Borussia Dortmund, Aubameyang នឹងអាចកើតមានឡើង ក្នុងរជ្ជកាលដឹកនាំរបស់គ្រូបង្វឹក Jose Mourinho មុនរដូវកាលថ្មីឆ្នាំ២០១៦-២០១៧ ៕

Aubameyang

Juan Mata

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Man Utd Aubameyang