មុនពេលការប្រកួតជាមួយក្រុម Levante នៅចុងសប្តាហ៍នេះ Jose Mourinho ភ្ញាក់ផ្អើល
យ៉ាងខ្លាំង បន្ទាប់ពីត្រូវបានគេយកស្លាកមួយ ដែលប្រៀបធៀបរូបលោកទៅនឹងមនុស្សផ្តាច់
ការ ដែលពិភពលោកស្អប់ខ្ពើមនោះគឺ Adolf Hitler ។
មានការងឿងឆ្ងល់ជាខ្លាំងថា ហេតុអ្វីគ្រូបង្វឹកដ៏ល្បីម្នាក់នេះ ត្រូវបានគេយកមកប្រៀបធៀបជា
មួយនឹង Hitler ទៅវិញ ។ ផ្ទាំងរូបភាពនោះ ត្រូវបានគេព្យួរនៅជញ្ជាំង ផ្លូវទៅ Bernabeu ហើយ
គេមិនបានដឹងថា អ្នកណាជាអ្នករៀបចំគូររូបមួយនេះទេ ។ សារព័តមានបរទេសជាច្រើនបានចុះ
ផ្សាយពីរឿងមួយនេះធ្វើអោយ Jose Mourinho មានសំពាធជាខ្លាំង ។ មានរូបថតមួយចំនួនបាន
Post ចូល Internet ដោយកាត់ត ដាក់ពុកមាត់អោយ Jose ថាគេពិតជាដឹកនាំដូចទៅនឹង Hitler
មែន ៕