ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ ជនរងគ្រោះម្នាក់ស្លាប់បាត់បង់ជីវិត ខណៈ ៣៦នាក់ផ្សេងទៀតរងរបួសធ្ងន់ និង ស្រាល បន្ទាប់ពីរថយន្តបើកបរដោយស្រ្តីម្នាក់ បោល បុក ក្រុមអ្នកថ្មើរជើងទាំង កម្រោល នៅពីមុខសណ្ឋាគារ Las Vegas សហរដ្ឋអាមេរិក ។
មន្រ្តីប៉ូលីសក្នុងស្រុក គូសបញ្ជាក់អោយដឹងថាពុំទាន់ច្បាស់ នៅឡើយទេ ថាតើករណីគ្រោះថ្នាក់ ដ៏រន្ធត់ នៅទល់មុខសណ្ឋាគារ Paris Las Vegas Hotel គឺជា ករណីចេតនា ឬអចេតនា។យ៉ាងណា ក៏ដោយចុះ ស្រ្តីជាអ្នកបើកបរ ត្រូវបានឃាត់ខ្លួន និងរង់ចាំសាកសួរចម្លើយ។ របាយការណ៍បញ្ជាក់ អោយដឹងថា ហោចណាស់ជនរងគ្រោះ ៧ នាក់ ទទួលរងរបួសធ្ងន់៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី