CamNews

កីឡាអន្តរជាតិ 

Mourinhoបញ្ចប់ពាក្យចចាមអារាម ពីអនាគតរបស់ខ្លួន

អ្នកជំនាញខាងយុទ្ធសាស្រ្តសញ្ជាតិពរទុយហ្គាល់ បានលុបបំបាត់ចោលអស់នូវភាពមិន
ច្បាស់លាស់
ពីអនាគតរបស់ខ្លួន ដោយបានកាន់ប៊ិចចុះហត្ថលេខាលើកិច្ចសន្យាថ្មីដែល
មានរយះពេលដល់ឆ្នាំ២០១៦
ជាមួយReal Madrid។

គណកម្មាធិការនាយករបស់ Real ទើបតែបានប្រកាសជាផ្លូវការពីការ"ចងជើង" បានសំរេចគ្រូ
បង្វឹកJose Mourinho។ អ្នកជំនាញខាងយុទ្ធសាស្រ្តសញ្ជាតិពរទុយហ្គាល់ បានលើកប៊ិចចុះហត្ថ-
លេខាលើកិច្ចសន្យាដែលមានរយះពេលដល់ឆ្នាំ២០១៦ ជាមួយក្លឹបបាល់ទាត់ស្តេចអេស្បាញ។

Mourinho នឹងបន្តធ្វើជាគ្រូបង្វឹកនៅ Real

អនាគតរបស់គ្រូបង្វឹក Jose Mourinho ជាប្រធានបទមួយក្នុងចំណោមប្រធានបទHot ដែលមាន
ការចាប់អារម្មណ៏ច្រើនពីសំណាក់អ្នកគាំទ្រក្នុងរយះពេលកន្លងទៅនេះ។ ទោះជាកិច្ចសន្យារបស់
"មនុស្សពិសេស" នៅបន្តរហូតដល់ឆ្នាំ២០១៤ ប៉ុន្តែមានព័ត៌មានជាច្រើនស្តីពីលោកនឹងចាកចេញ
ពីBernabeuដើម្បីស្វែងរកជើងមេឃថ្មី។ ជាក់ស្តែង ចុងក្រោយពាក្យចចាមអារាមទាំងនោះត្រូវបាន
រលាយអស់ទៅវិញ នៅពេលដែលMourinho ចុះហត្ថលេខាលើកិច្ចសន្យាជាមួយReal។
Jose Mourinho បានមកReal នៅឆ្នាំ២០១០ ក្រោយពេលជួយInter ដណ្តើមបានពានរង្វាន់បីជា
ប្រវត្តិសាស្ត្រ។ ក្នុងរដូវកាលដំបូងនៅBernabeu, MourinhoបានជួយReal ទទួលបានពានរង្វាន់
ស្តេច(King Cup) និងដល់រដូវកាលទីពីរ គាត់បានជួយក្លឹបបាល់ទាត់ស្តេចអេស្បាញដណ្តើមបាន
ពានរង្វាន់La Ligaដោយបានកាត់ផ្តាច់ភាពជាម្ចាស់ជើងឯកបីរដូវកាលជាប់គ្នារបស់ Barca។
ជាពិសេស ក្រោមស្នាដៃរបស់Mourinho ,Real បានបំបែកឯក្កតកម្មបញ្ចប់រដូវកាលបាន១០០ពិន្ទុ
ពីBarcaដែលធ្លាប់ធ្វើបាន៩៩ពិន្ទុនៅរដូវកាល២០០៩/២០១០៕

ដោយ៖ nano
ប្រភព៖ zing

 


Tags: Jose Mourinho real football sports