ព័ត៌មានអន្តរជាតិ ៖ រថយន្តបំផ្ទុះគ្រាប់បែក អត្តឃាត ត្រូវបានវាយ ប្រហារ បំផ្ទុះឡើង ជិតវិហារអ៊ី ស្លាមមួយកន្លែង និងជិតកន្លែងត្រួតពិនិត្យសុវត្ថិភាពមួយកន្លែង មាន ទីតាំងកៀកខ្លាំង ជិតនឹង ស្ថានទូតអាមេរិក ប្រចាំទីក្រុង Sanaa ប្រទេស យេម៉ែន ។ ពុំទាន់ច្បាស់ នៅឡើយទេ ថាតើ មាន ករណីរងគ្រោះ ដល់កម្រិតណានោះ ពោល ពុំទាន់មានសេចក្តីរាយការណ៍ ចេញផ្សាយ នៅឡើយ ទេ។
ប្រភពសារព័ត៌មានរុស្ស៊ី អ័រតេ អោយដឹងថា ៖ គ្មានវត្តមាន បុគ្គលិកអាមេរិក នៅស្ថានទូតខាងលើ នោះទេ ក្រោយពីពួកគេបានជម្លៀសខ្លួន បន្ទាប់ពី មានការដណ្តើមគ្រប់គ្រង អំណាចដោយ Shia Houthis នៅក្នុងរដ្ឋធានី កាលពីឆ្នាំទៅ ។ គួររំឮកថា ការវាយប្រហារ បំផ្ទុះ រថយន្តគ្រាប់បែកអត្ត ឃាតកន្លងទៅ ធ្លាប់ត្រូវបានធ្វើឡើងដោយ គូប្រជែង សហរដ្ឋ អាមេរិក នោះគឺ ក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម ISIS និង ក្រុមសកម្មប្រយុទ្ធ Sunni ជាដើម ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ