CamNews

ព័ត៌មានអន្តរជាតិ 

ក្រោយថ្កោលទោស ចំៗ ពី UN នាយករដ្ឋមន្រ្តីចាំផ្ទះ ចេញបញ្ជា ភ្លាមៗ អោយសង្គ្រោះ​ ពួក Rohingya

ព័ត៌មានអន្តរជាតិ ៖ អំឡុងថ្ងៃព្រហស្បត្តិ៍ ទី ២១ ឧសភា នេះ នាយករដ្ឋមន្រ្តី ប្រទេសម៉ាឡេស៊ីលោក Najib Razak បញ្ជាអោយកងកម្លាំង​​  ជើងទឹក Royal Malaysian Navy  សហការគ្នា ជាមួយនឹងភ្នាក់ ងារ Malaysian Maritime Enforcement Agency ( APMM   ) ចាប់ ផ្តើម  ប្រតិបត្តិការ ស្រាវជ្រាវ និង សង្គ្រោះ ដល់បណ្តា ជនអន្តោប្រវេសន៍ ដែលកំពុងតែ    ជាប់ កឿង ក៏ដូចជា រសាត់ អណ្តែត នៅលើ ផ្ទៃសាគរ ។


សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា  ប្រតិបត្តិ  ការលើកនេះ គឺមានគោលបំណងចម្បង ក្នុងការ ការពារ ការស្លាប់បាត់បង់  អាយុជីវិត   គួរបញ្ជាក់ ថា​ នេះគឺជាការលើកឡើងដោយផ្ទាល់ ពីសំណាក់ លោក Najib តាមរយៈទំព័រ ទ្វីតធើ របស់ខ្លួន បន្ទាប់ពីជនជាតិដើមភាគតិចម៉ូស្លឹម Rohingyaនិងជន ជាតិ បង់ក្លាដែស រាប់ពាន់នាក់ រសាត់អណ្តែត នៅលើផ្ទៃសាគរមហាសមុទ្រឥណ្ឌា ។ ប្រភពដដែល បន្តអោយដឹងថា កាលពីថ្ងៃពុធម្សិលមិញនេះ នាយក រដ្ឋមន្រ្តីចាំផ្ទះ ម៉ាឡេស៊ី បានទទូចអោយ ភ្នាក់ ងារខាងលើទាំង២ស្ថាប័ន Royal Malaysian Navy និង Malaysian Maritime Enforcement Agency (APMM) អោយសហការណ៍រួមគ្នាជាមួយ  នឹង  MERCY Malaysia  ជា អង្គការ មិនរកប្រាក់ចំណូល ទទួលបន្ទុកខាងផ្តល់ជំនួយសង្គ្រោះខាង វេជ្ជសាស្រ្ត កម្មវិធីសុខភាពក៏ដូចជាសកម្មភាពកាត់បន្ថយ ហានិភ័យទៅដល់ សហគមន៍    កំពុងមាន បញ្ហាប្រឈម ជាដើមនោះ អោយផ្តល់ជាជំនួយសង្គ្រោះ ដល់ជនភៀសខ្លួន​ Rohingya ទាំងលើគោក  និង លើទឹក ។ លោក បានបន្តអោយដឹងថា ជាក់ស្តែង ណាស់ វាគឺជាសេចក្តីត្រូវការជាមូលដ្ឋាន របស់ មនុស្សជាតិ នៅពេលដែល ស្រែកឃ្លាន គួរណាផ្តល់ ទឹកនិងអាហារ ខណៈ ក្រុមមនុស្សឈឺ ត្រូវតែផ្តល់ការ ព្យាបាល ។ គួររំឮកថា សេចក្តីប្រកាសលោក Najib លើកនេះ អាច សម្រេច ទៅបាន ក្រោយពីមានកិច្ចប្រជុំកំពូល ត្រីភាគី ពីបណ្តា រដ្ឋមន្រ្តីការបរ ទេស ៣ ប្រទេស ម៉ាឡេស៊ី ឥណ្ឌូនេស៊ី   និង  ប្រទេស  ថៃ ស្របពេលដែល របៀប វារៈ នៃដំណោះ ស្រាយ បញ្ហា វិបត្តិជន អន្តោ  ប្រវេសន៍ មិនទៀងទាត់ នៅក្នុងតំបន់ ជាអទិភាព ៕

- អាន ៖ UN ថ្កោលទោស អាស៊ាន ជាប្រទេស គ្មានមនុស្សធម៌ "ជាមនុស្ស សាហាវ ឃើញស្លាប់ មិនខ្ចីអើពើ"


ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA


Tags: Int news Breaking news World news Unt news Hot news Malaysia Execution