CamNews

ព័ត៌មានអន្តរជាតិ 

អណ្តែតត្រាពេញទន្លេ ខណៈត្រីរាប់លានក្បាលងាប់ ដោយសារ ការបំពុលទឹក

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស
chinadaily ដែលទើបតែបានចេញផ្សាយ កាលពីវេលាល្ងាចម្សិលមិញនេះ  បានគូសបញ្ជាក់
អោយដឹងថា នៅឯភាគកណ្តាលប្រទេសចិនឯណោះវិញ ពោលគឺនៅក្នុងក្រុង Wuhan ខេត្ត
Hubei  តែម្តង   ត្រីរាប់លានក្បាល  ត្រូវបានរកអោយឃើញថាបានងាប់  និង អណ្តែតពាស
ពេញតែផ្ទៃទឹកទន្លេតែម្តង ក៏បណ្តាលមកពីការបំពុលទឹក ។

លើសពីនេះ   ប្រភពសារព័ត៌មានដដែលបន្ថែមថា  ចំនួនត្រី​  ដែលបានងាប់ដ៏ច្រើនមហិមា
ទាំងនេះ​ បានគ្រប់ដណ្តប់ពេញផ្ទៃទឺកទន្លេ    Fuhe ដល់ទៅជាង  ៤០  គ.ម ឯណោះ ស្រប
ពេលដែលត្រីដែលបានងាប់ទាំងនោះ មានប្រវែងចន្លោះពី ៤០ ទៅ ៥០ ស.ម ។

យ៉ាងណាមិញ បើតាមអោយដឹងពី ការិយាល័យឆ្លើយតបទៅនឹងភាពអាសន្នក្នុងស្រុក បាន
គូសបញ្ជាក់អោយដឹងថា ឧបទ្ទេវហេតុមួយនេះ ត្រូវបានបង្កឡើងដោយដង់ស៊ីតេអាសូតអា
ម៉ូញ៉ាក់ច្រើនហួសប្រមាណ និងការបំពុលទឹក ដែលប្រភពមិនមែនចេញពីទីក្រុងនោះទេ។
គួរបញ្ជាក់ផងដែរថា ទន្លេ
Fuhe មិនមែនជាប្រភពទឹកដ៏សំខាន់ក្នុងការទាញយកមកទទួល
ទាន របស់ប្រជាពលរដ្ឋក្នុងខេត្ត Hubei នោះទេ៕

* ព័ត៌មានមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖

- បះសក់ សង្រ្គាមផ្ទៃទឹក រយៈពេល ២ ម៉ោង ប្រមាញ់បានក្រពើកំណាច ដ៏ធំមហិមា
- ស្ទះផ្លូវរាប់ម៉ោង ចម្ងាយច្រើនគីឡូម៉ែត្រ ខណៈយន្តហោះធ្លាក់ ចំផ្លូវហាយវេ
- លេចធ្លាយ ឯកសារ រកឃើញថា ស៊ីរី ស្តុកទុក សារធាតុគីមី ដល់ទៅ ១ ពាន់តោន

ដោយ ៖ រិទ្ធី
ប្រភព ៖ chinadaily

 


Tags: Pollution china Wuhan Hubei