CamNews

ព័ត៌មានអន្តរជាតិ 

ស្ទះផ្លូវរាប់ម៉ោង ចម្ងាយច្រើនគីឡូម៉ែត្រ ខណៈយន្តហោះធ្លាក់ ចំផ្លូវហាយវេ

ព័ត៌មានអន្តរជាតិ ៖ ក្រុមមនុស្ស ៣ នាក់ បានទទួលរងរបួសធ្ងន់ និង ស្រាល  បន្ទាប់ពីយន្ត
ហោះធន់តូច ម៉ាស៊ីនមួយរបស់ពួកគេមួយគ្រឿង  បានជួបនឹងឧបទ្ទេវហេតុធ្លាក់ចុះ  នៅជាប់
នឹងផ្លូវហាយវេមួយកន្លែង ក្នុងស្រុក Prince George County  រដ្ឋ Maryland សហរដ្ឋអាមេរិក
បានបង្កជាការស្ទះចរាចរណ៍អស់ជាច្រើនម៉ោង នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ
ពីគេហទំព័រសារព័ត៌មានបរទេស MSN ។

ដោយឡែក  បើតាមការអះអាងអោយដឹងពីលោក  Alicia Francis  ជាប្រធានមកពីអង្គភាព
សង្គ្រោះបន្ទាន់   ប្រចាំស្រុកមួយនេះ  បានគូសបញ្ជាក់អោយដឹងថា  យន្តហោះធន់តូចមួយ
គ្រឿងនេះ បានជួបនឹងឧបទ្ទេវហេតុធ្លាក់ចុះ  បន្ទាប់ពីបើកទៅបុកនឹងដើមឈើ  ក្រោយពីធ្វើ
ការហោះឡើងចេញពីអាកាសយានដ្ឋានមួយកន្លែង ជិតកន្លែងកើតហេតុ។ករណីគ្រោះថ្នាក់
មួយនេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង ៥៥ នាទីរសៀល ម៉ោងក្នុងស្រុក ។

គួររំឭកផងដែរថា មានការស្ទះចរាចរណ៍ជាច្រើនម៉ោង បន្ទាប់ពីមានការបិទផ្លូវទាំងទៅទាំង
មក   ខណៈពេលដែលក្រុមសមត្តកិច្ច បានចុះធ្វើកិច្ចអន្តរាគមន៍ជួយសង្គ្រោះ  ក្រុមមនុស្ស
៣ នាក់ ដែលទទួលរងរបួសធ្ងន់នោះ ទៅកាន់មន្ទីរពេទ្យក្នុងស្រុក Baltimore តាមរយៈជើង
ហោះហើរ របស់ឧទ្ធម្ភាភចក្រ។

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបន្ថែមថា មិនទាន់មានរបាយការណ៍បញ្ជាក់
អោយដឹងថាតើ មនុស្ស ៣ នាក់នោះ ម្នាក់ណាជាអ្នកបើកយន្តហោះនោះទេ ស្របពេលដែល
ការតាមដានស៊ើបអង្កេត រកមូលហេតុពិតនៃការធ្លាក់លើកនេះ នៅតែបន្តធ្វើនៅឡើយ៕

* ព័ត៌មានមួយចំនួនផ្សេងៗទៀត មាននៅខាងក្រោម ៖

- លេចធ្លាយ ឯកសារ រកឃើញថា ស៊ីរី ស្តុកទុក សារធាតុគីមី ដល់ទៅ ១ ពាន់តោន
- ផ្ទុះអាវុធ នៅមូលដ្ឋានទ័ព សហរដ្ឋអាមេរិក ជាង ២ ម៉ោង សម្លាប់មនុស្ស រង្គាល
- ផ្ទុះឆេះ វិទ្យាល័យមួយកន្លែង ចាប់ឃាត់ខ្លួនក្មេង ៥ នាក់ ពីបទបង្កហេតុ

ដោយ ៖ រិទ្ធី
ប្រភព ៖ MSN


Tags: Plane crash Maryland United state US USA