CamNews

តារា 

ហេតុផលដ៏គួរឲ្យអស់សំណើច ដែល Boy ប្រាប់ថាហេតុអ្វីបានជា Mew nittha ក្លាយជាមេដឹកនាំក្នុងក្រុមកំលោះសង្ហា

ព័ត៌មានកំសាន្ត ៖ កាលដើមឡើយ លោក Ter Chantavit ត្រូវបានគេដាក់នាមឲ្យជាមេដឹកនាំ ក្រុមបុរសៗទាំងអស់នៅ ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ប៉ុន្តែឆ្នាំនេះបែរជាដូរឲ្យនាង Mew nittha ក្លាយជាមេដឹកនាំក្រុមបុរសៗសង្ហាជំនួសវិញ ។ 



លោក Boy pakorn បានថ្លែងប្រាប់អ្នកកាសែត កាលពីពេលថ្មីៗនេះថា មូលហេតុដែលពិធីជប់លៀងបុគ្គលិកឆ្នាំនេះ ក្រុមបុរសៗដូចជា Boy Pakorn, James Jirayu, Great, Mark Prin, Ken, Mario និងកំលោះសង្ហាជាច្រើនដួងនៅក្នុងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ របស់ប្រទេសថៃ ត្រូវបានប្តូរមេដឹកនាំទៅជា នាង Mew nittha ព្រោះមុននឹងក្រោយតារាស្រីរូបនេះគង់តែក្លាយជាមិត្តស្រីរបស់ លោក Ter Chantavit ដូច្នេះអ្នកទាំងពីរគឺមេដឹកនាំដូចគ្នា ព្រោះ នាង Mew nittha នឹងក្លាយជាអ្នកស្រីដឹកនាំក្រុមដដែល (ពាក្យបង្អាប់គ្នា ជាលក្ខណៈលេងសើចដូចមនុស្សទូទៅ)។ 



ទាំងនេះហើយគឺជាមូលហេតុដែលនៅឆ្នាំនេះ នាង Mew nittha ក្លាយជាមេដឹកនាំក្រុមបុរសៗសង្ហាជំនួសលោក Ter Chantavit ។ សរុបមកវិញ នាង Mew nittha និង លោក Ter Chantavit ត្រូវបានអ្នករួមការងារបង្អាប់ ស្របពេលដែលពួកគេកំពុងតែស្រលាញ់គ្នាស្រាប់ផង ដូច្នេះហើយ Fans សង្ឃឹមថា តួប្រុសស្រីក្នុងរឿង "One day" អាចនឹងមានដំណឹងល្អឆាប់ៗ ៕






ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Boy pakorn Toey Jarinporn Joonkiat Alek teeradetch Mew nittha