CamNews

ព័ត៌មានអន្តរជាតិ 

ថៃ គ្រោង​ចំណាយ ២៧៦​លាន​ដុល្លារ ទិញ​យន្ត​ហោះ​ចម្បាំង ៤គ្រឿង​បន្ថែម​ទៀត ពី​ស៊ុយ​អ៊ែត

(បាងកក)៖ រដ្ឋាភិបាលថៃ ប្រហែលជាអាចទិញ​យន្តហោះ ចម្បាំងចំនួន ៤គ្រឿងបន្ថែមទៀត ពីប្រទេសស៊ុយអ៊ែត ដែល​ជា​ប្រភេទយន្តហោះ ចម្បាំងតែមួយ ដែលទិញបានបញ្ជាទិញ កន្លងមក​ចំនួន ១២គ្រឿងរួចមកហើយ ។ នេះ​បើយោងតាម​ការ​ចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា។

ឧបនាយករដ្ឋមន្រ្តី លោក Prajin Juntong និងជាអតីតមេបញ្ជាការ កងទ័រអាកាសថៃ បានថ្លែងឲ្យដឹងថា លោក​បាន​មើលឃើញថា យន្តហោះចម្បាំង Saab JAS 39 Gripen របស់ក្រុមហ៊ុន Saab Group ផលិតឡើងក្នុង​បច្ចេកវិទ្យា​ទំនើប ។ ដូច្នេះហើយទើបលោកសម្រេចចិត្ត ស្នើសុំរដ្ឋាភិបាលថៃ ទិញបន្ថែម ៤គ្រឿងទៀត។

យន្តហោះចម្បាំង Saab JAS 39 Gripe ទាំង ១២គ្រឿង ដែលថៃបានទិញមកពីស៊ុយអ៊ែត កន្លងមកនោះ ត្រូវបាន​ដាក់​ពង្រាយនៅខេត្ត Surat Thani។ យន្តហោះប្រទេសនេះផងដែរ ត្រូវបានផលិតឡើង នៅឆ្នាំ២០០៨ ដើម្បីជំនួសយន្តហោះ ចម្បាំង F-5 Tiger របស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ផងដែរថា យន្តហោះចម្បាំង Saab JAS 39 Grip មិនត្រូវបានក្រុមហ៊ុន បញ្ជាក់ពីតម្លៃឡើយ ប៉ុន្តែបើតាម​ការ​ប៉ាន់ប្រមាណ ប្រហែលជាមានតម្លៃ ៦៩លានដុល្លារអាមេរិក ក្នុងមួយគ្រឿង៕





ប្រភព ៖ ស៊ិនហួរ

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Thaksin Shinawatra Thai Thailand Bangkok Asia Asean