ព័ត៌មានកំសាន្ត ៖ ក្រោយធ្វើដំណើរទៅលេងប្រទេសជប៉ុននៅថ្ងៃឆ្លងឆ្នាំ ដោយអមដំណើរដោយនាង Esther Supreeleela និងមិត្តប្រុសរបស់នាងគឺ លោក ken phupoom ព្រមទាំងបងស្រីម្នាក់ទៀតដែលមានឈ្មោះថា Carney Supreeleela ក៏មានវត្តមាននៅក្នុងដំណើរកំសាន្តនោះផងដែរ ។
នៅក្នុងនោះផងដែរ បងស្រីបង្កើតរបស់តារាសម្តែងនាង Esther ដែលមានឈ្មោះថា នាង Carney Supreeleela ក៏បានបង្ហោះរូបអោបគ្នាយ៉ាងស្អិតរមួតក្នុងដំណើរកំសាន្តនោះ ។ ប៉ុន្តែស្រាប់តែនៅក្នុងថ្ងៃ ទិវានៃសេចក្តីស្រលាញ់ បងស្រីរបស់តារាថៃមួយដួងនេះក៏បានបង្ហោះរូបថតអោបគ្នាជាថ្មីម្តងទៀត រហូតធ្វើឲ្យក្រុមអ្នកគាំទ្រជាច្រើនមិនសប្បាយចិត្តទាល់តែសោះចំពោះរូបភាពទាំងនេះ រវាងអនាគតបងថ្លៃនិងប្អូនថ្លៃពីរនាក់នេះ ព្រោះស្អិតដូចស្រមោចនិងស្ករជ្រុកហួសហេតុពេក ។
គួរបញ្ជាក់ឲ្យដឹងថា នាង Esther បានចេញមុខបញ្ជាក់ថា រវាងមិត្តប្រុសរបស់នាងនិងមិត្តស្រីបង្កើត ហាក់គ្មានទំនាក់ទំនងអ្វីលើសដូចជាអ្នកទាំងអស់គ្នាគិតនោះទេ ព្រោះនាងជាធម្មតាបងស្រីនាងនិងមិត្តប្រុសចូលចិត្តលេងសើច និងត្រូវរូវគ្នាបែបនេះតែម្តង ។ គួររំលឹកឡើងវិញថា នាង Esther Supreeleela និងលោក ken phupoom គឺជាសង្សារនឹងគ្នា រីឯនាង Carney Supreeleela គឺជាបងស្រីបង្កើតរបស់នាង Esther ៕
-ចុចអាន ៖ ឃើញនាង Esther ស្អាតចឹង ប៉ុន្តែកុំច្រឡំថា បងស្រីរបស់នាងស្អាតដែរ និយាយទៅមុខខុសគ្នាដាច់!
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar