CamNews

ព័ត៌មានអន្តរជាតិ 

៦,០០០ គឺជាតួលេខ ដ៏ខ្លោចផ្សា បំផុត សម្រាប់ប្រវត្តិសាស្រ្ត មនុស្សជាតិ ឆ្នាំ ២០១៣

ព័ត៌មានអន្តរជាតិ ៖ រយៈពេល ៥ សប្តាហ៍ក្រោយ ពីកើតមានឡើង នូវគ្រោះធម្មជាតិ វាយប្រហារ យ៉ាងដំ ណំមកលើប្រទេស ហ្វីលីពីន មកទល់នឹង បច្ចុប្បន្ន រដ្ឋាភិបាលប្រទេសនេះ បានប្រកាស អោយដឹងថា ចំ នួនអ្នករងគ្រោះ ស្លាប់បាត់បង់ជីវិត ដោយសារគ្រោះ ធម្មជាតិ ហាយយ៉ាន បានកើតឡើងដល់ទៅ ៦ ពាន់ នាក់ជាងហើយ ដោយនៅក្នុងនោះ ១,៨០០ នាក់ផ្សេងទៀត នៅតែបន្តបាត់ខ្លួននៅឡើយ នេះបើយោង តាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស នាំមុខ cnn ដែលទើបតែ បានចេញ ផ្សាយកាលពី ពេលកន្លងទៅ។

យ៉ាងណាមិញ កាលពីថ្ងៃសុក្រ កន្លងទៅនេះ បើតាមការអោយដឹង ពីក្រុមប្រឹង្សា គ្រប់គ្រង និងកាត់បន្ថយ គ្រោះមហន្តរាយ ថ្នាក់ជាតិ បានគូសបញ្ជាក់អោយដឹងថា ច្រើនជាង ២៧,០០០ នាក់ ត្រូវបានគេ រាយការ ណ៍អោយដឹងថា បានទទួលរងរបួសធ្ងន់ និង ស្រាល ក៏ដូចជា រងនូវផលប៉ះពាល់ អវិជ្ជមាន មួយចំនួន ផ្សេងៗទៀតផងដែរ។

គួររំឭកផងដែរថា ជាមួយនឹងគ្រោះធម្មជាតិ ខ្បល់ព្យុះ ហាយយ៉ាន ត្រូវបានគេ ពណ៌នា អោយដឹងថា ជា គ្រោះធម្មជាតិ អាក្រក់បំផុត ប្រចាំឆ្នាំ ២០១៣ ដោយនៅក្នុងនោះ បានវាយប្រហារ មកលើភាគ កណ្តាល ប្រទេស ហ្វីលីពីន កាលពីថ្ងៃទី ៨ ខែវិច្ឆិកា កន្លងទៅ បានបណ្តាល អោយមនុស្សជិត ៤ លាននាក់ ត្រូវ បង្ខំចិត្ត ជម្លៀសចេញ ពីលំនៅឋាន របស់ខ្លួន។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មាន ដដែល អះអាងថា ក្រុង Tacloban ដែលមានទីតាំងនៅក្នុងខេត្ត Leyte  ភាគកណ្តាល ប្រទេស ហ្វីលីពីន ត្រូវបានរក អោយឃើញថា​ បានទទួលរង នូវការវាយប្រហារខ្លាំង ជាងគេ អំឡុងនៃ ពេលកើតមានឡើង នូវគ្រោះថ្នាក់មួយនេះ ស្របពេលដែលវា មានកម្លាំង បោកបក់ ដល់ទៅ ៣០០ គ.ម ជាង ក្នុងមួយម៉ោង ឯណោះ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ cnn


Tags: Typhoon Haiyan Philippines Asia Natural Disaster Vietnam