CamNews

ព័ត៌មានអន្តរជាតិ 

និស្សិតពីររូប ម្នាក់បាត់ខ្លួនចូលទៅសមុទ្រ ម្នាក់របួសធ្ងន់ នៅ ភូកេត ប្រទេសថៃ

ព័ត៌មានអន្តរជាតិ​    ៖ និស្សិតផ្លាស់ប្តូរបទពិសោធន៍ក្នុងការសិក្សាពីររូប ម្នាក់បានទទួលរង
របួសធ្ងន់ ខណៈម្នាក់ទៀត នៅតែបន្តបាត់ខ្លួននៅឡើយ បន្ទាប់ពីមានគ្រោះថ្នាក់ វាយប្រហារ
ដោយរលក បក់នាំចូលទៅសមុទ្រ នៅ ភូកេត ប្រទេសថៃ នេះបើយោងតាមការដកស្រង់អត្ថ
បទផ្សាយ​ ពីគេហទំព័រសារព័ត៌មានបរទេសអាស៊ីវ័ន ។

​គួររំឭកផងដែរថា   និស្សិតផ្លាស់ប្តូរបទពិសោធន៍ក្នុងការសិក្សា   ទាំងពីរនាក់នោះ ម្នាក់មាន
ឈ្មោះ Gao Yang មកពីសកលវិទ្យាល័យជាតិសឹង្ហបុរី ( National University of Singapore)
និងម្នាក់ទៀតមានឈ្មោះ Liu Shujian មកពីប្រទេសចិន ទាំងពីរនាក់ មានវ័យ ២១ ឆ្នាំដូចគ្នា

ក្នុងជំនួបឧបទ្ទេវហេតុ  វាយប្រហារដោយរលកនៅ ភូកេត លើកនេះ និស្សិតសឹង្ហបុរី នៅតែ
បន្តបាត់ខ្លួននៅឡើយ   ខណៈពេលដែលនិស្សិត Shujian មកពីប្រទេសចិន បានទទួលរង
របួសធ្ងន់     ដោយដួលបោកទៅនឹងផ្ទាំងថ្ម  ។  យ៉ាងណាមិញ  បើតាមប្រភពសារព័ត៌មាន
ដដែលនេះ បានអះអាងបន្ថែមថា ករណីគ្រោះថ្នាក់  រលកបោកនាំយកទៅបាត់ខ្លួននិស្សិត
ខាងលើនេះ​ បានកើតឡើង កាលពីវេលាម៉ោងប្រមាណជាង ៥ និង ៣០ នាទីល្ងាច ថ្ងៃពុធ
កន្លងទៅ នៅឯ Promthep Cape ភូកេត ប្រទេសថៃ ។ នាវេលាល្ងាចនោះ រហូតដល់ព្រឹក
ស្អែក បើទោះជាមានកម្លាំងសមត្ថកិច្ចប្រចាំតំបន់   ចេញបទអន្តរាគមន៍ក្នុងការរុករកយ៉ាង
ណាក៏ដោយ ក៏ពុំទាន់បានរកឃើញនូវនិស្សិតបាត់ខ្លួននោះនៅឡើយទេ។

គួររំឭកផងដែរថា Promthep Cape គឺជាជាយសមុទ្រ សំបូរទៅដោយផ្ទាំងថ្ម ក៏ដូចជាប្រជុំ
ទៅដោយហ្វូងមនុស្ស   នាវេលាល្ងាច  ព្រោះថាទីនោះគឺជាទីកន្លែងតែមួយគត់  ដែលអាច
មើលឃើញថ្ងៃរៀបលិច បានយ៉ាងល្អឥតខ្ចោះ៕

ប្រែសម្រួល ៖ កុសល
ដោយ ៖ អាស៊ីវ័ន


Tags: Phuket Thailand Singapore Asia Beach Wave