CamNews

ជីវិត និងការងារ 

Putin រកបានចំណូលទាបបំផុត ក្នុងរដ្ឋាភិបាលរុស្ស៊ី

ដោយរកបាន ១០៤០០០ ដុល្លារ កាលពីឆ្នាំទៅ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្លាយជា
មន្ដ្រីរដ្ឋាភិបាលមួយរូប ដែលមានប្រាក់ចំណូលទាបបំផុត ប្រចាំវិមាន Kremlin ហើយប្រាក់ចំណូល
របស់លោក មានចំនួនច្រើនជាងរដ្ឋមន្ដ្រីតែមួយរូបគត់។


 
ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin


ប្រាក់ចំណូលសរុបរបស់លោក Vladimir Putin ក្នុងឆ្នាំ ២០១៣ គឺចំនួន ៣,៧លាន ruble (ប្រហែល
១០៤០០០ ដុល្លារអាមេរិក)។ ប្រធានាធិបតីរូបនេះ មានរថយន្ដចំនួន ៣គ្រឿង ដែលផលិតនៅ
ប្រទេសរុស្ស៊ី គេហដ្ឋានមួយ ទំហំ ៧៧ម៉ែត្រក្រឡា ហ្គារ៉ាសឡានមួយ និងដីមួយកន្លែង នេះបើ
តាម​របាយការណ៍នៃការប្រកាសទ្រព្យសម្បត្តិ នៅលើទំព័រព័ត៌មានរបស់វិមាន Kremlin ដែលចេញ
ផ្សាយកាលពីសប្ដាហ៍មុន។

បើធៀបទៅនឹងឆ្នាំ ២០១២ ប្រាក់ចំណូលរបស់លោក Vladimir Putin ថយចុះ ជិត ៦០,០០០ ដុល្លារ
អាមេរិក។ នេះគឺជាលើកដំបូងហើយ ដែលទ្រព្យរបស់មេដឹកនាំរូបនេះ មិនត្រូវបានរួមបញ្ចូលទាំង
សម្បត្តិរបស់អតីតភរិយា Lyudmila ដោយសារអ្នកទាំងពីរ បានប្រកាសលែងលះគ្នា ជាផ្លូវការ ក្នុង
ខែនេះ។ ឆ្នាំ ២០១២ ប្រាក់ចំណូលរបស់លោកស្រី Lyudmila បានរួមចំណែក ក្នុងគ្រួសារ គឺច្រើន
ជាង ៣,៤០០០ដុល្លារអាមេរិក។

ទំព័រ AFP ឱ្យដឹងថា ប្រាក់ចំណូលរបស់មេដឹកនាំរុស្ស៊ី មកដល់ពេលនេះ គឺមានចំនួនតិចជាងគេ
ធៀបនឹងក្រុមមន្ដ្រីរបស់វិមាន Kremlin។

ឧបនាយករដ្ឋមន្ដ្រីទីមួយ Igor Shuvalov សាជាថ្មីម្ដងទៀត បានជាប់ចំណាត់ថ្នាក់លេខមួយ ក្នុង
បញ្ជីនេះ ដោយប្រាក់ចំណូលរបស់លោក និងភរិយា គឺប្រមាណ ១៣,៤ លានដុល្លារអាមេរិក និង
មានគេហដ្ឋានជាច្រើនកន្លែង រួមនឹងរថយន្ដទំនើប ដូចជា limousine ជាដើម។

នៅ​ឆ្នាំ ២០១២ លោក Shuvalov ត្រូវបានគេចោទថា បានរំលោភលើលក្ខខណ្ឌ ស្ដីអំពីទំនាស់ផល
ប្រយោជន៍ ដែលពេលនោះ លោក Shuvalov ធ្វើការឱ្យរដ្ឋាភិបាល ប៉ុន្ដែបានវិនិយោគទៅក្នុងក្រុម
ហ៊ុនបរទេស ដើម្បីទិញយកភាគហ៊ុនរបស់ក្រុមហ៊ុន Gazprom ហើយរកបានចំណូលយ៉ាងច្រើន
សន្ធឹក។ យ៉ាងនេះក្ដី លោក Shuvalov បានបដិសេធការចោទប្រកាន់នេះ។

ប្រធានាធិបតី​រុស្ស៊ី លោក Putin កំពុង​ចាក់​សាំង​ រថយន្ដ​ផ្ទាល់​ខ្លួន


Sergei Donskoi រដ្ឋមន្ដ្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន មានប្រាក់ចំណូលទាបបំផុត ក្នុង
ចំណោមសមាជិករដ្ឋាភិបាល ដោយរកបានត្រឹមតែ ៩៨,០០០ដុល្លារ ក្នុងឆ្នាំ ២០១៣។

ក្រុមសកម្មជនប្រឆាំងអំពើពុករលួយ បានសាទរចំពោះសកម្មភាពរបស់រដ្ឋាភិបាលរុស្ស៊ី ដែល​បានប្រកាសទ្រព្យសម្បត្តិរបស់មន្ដ្រីរដ្ឋាភិបាល ប៉ុន្ដែ ពួកគេក៏មានការសង្ស័យថា នេះគ្រាន់តែ​ជាតួលេខដែលក្រុមមន្ដ្រីមិនអាចលាក់បានតែប៉ុណ្ណោះ៕



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ AFP/Naharnet


Tags: Vladimir Putin Kremlin Shuvalov Gazprom Sergei Donskoi declaration shows Russia