CamNews

កីឡាអន្តរជាតិ 

Bayern Munich ប្រហារ Barcelona អោយធ្លាក់ពីដំណើរឆ្ពោះទៅកាន់ វគ្គផ្តាច់ព្រ័ត្ររបស់ UEFA (មានវីដេអូ)

៩០ នាទីបានបញ្ចប់ទៅ នៅកីឡាដ្ឋាន Camp Nou របស់ Barcelona ហើយជាលទ្ធផលក្រុម
Bayern Munich បានបំបាក់ក្រុម Barcelona សារជាថ្មីម្តងទៀតនៅជើងទី ២ នេះ ។



ការប្រកួតចាប់ផ្តើមក្នុងតង់ទី ១ ក្រុមទាំង ២ មានយុទ្ធសាស្រ្តដើម្បីទប់ទល់ និង វាយសំរុករាងៗ
ខ្លួន តែដោយសារ​ មិនទាន់ស្ទាបស្ទង់សមត្ថភាពដឹងច្បាស់នៅឡើយ ក្រុមទាំង​  ២  ក៏បញ្ចប់ក្នុង
លទ្ធផល ០-០ ក្នុងតង់ទី ១ ។ ចូលមកដល់តង់ទី ២ ក្រុម  Bayern  Munich មានសន្ទុះយ៉ាងខ្លាំង
ក្លាទៅលើក្រុម  Barcelona  ហើយស៊ុតបានមួយគ្រាប់ដំបូង ដោយកីឡាករ Arjen  Roben នាទី
៤៩ ។ មកដល់នាទីទី  ៧២  Pique បានធ្វើអោយមានកំហុសស៊ុតបាល់ចូលទីខ្លួនឯង ធ្វើអោយ
Barcelona  កាន់តែមានគំលាតយ៉ាងឆ្ងាយ ពីការតាមរកគ្រាប់បាល់សងវិញ ។ សំរាប់មួយគ្រាប់
ចុងក្រោយ ស៊ុតដោយកីឡាករ Muller នៅនាទីទី ៧៦ ធ្វើអោយក្រុម Bayern Munich ឈ្នះក្រុម
Barcelona ក្នុងលទ្ធផល ៣-០ (៧-០) ទំលាក់ក្រុម Barcelona អោយចុះចេញពីផ្លូវដំណើរទៅកាន់
វគ្គផ្តាច់ព្រ័ត្រ​ UEFA Champion League ៕

 


ដោយ ៖ កុសល
ប្រភព ៖ k14



Tags: barcelona UEFA Bayern Munich