CamNews

តារា 

David Beckham ចាប់អាជីពជាតារាសំដែងភាពយន្ត ដោយមានការជ្រោមជ្រែងពី Tom Cruise

បន្ទាប់ពីចូលនិវត្តន៍រួចមក Beckham លែងរវល់ជាមួយនិង បាល់ទាត់ទៀតហើយ តែក៏ចាប់
ផ្តើមរវល់ ពីជីវិតផ្ទាល់ខ្លួនម្តង ហើយក៏បំរុងចាប់យកអាជីពថ្មីមួយទៀតដែរ ។



Beckham ធ្លាប់ប្រាប់ទៅអ្នកកាសែតថា បំណងប្រាថ្នារបស់លោកមួយផ្សេងទៀត ក្រៅពីទាត់
បាល់គឺ លោកចង់ធ្វើជាតារាសំដែងភាពយន្ត ។ ជាពិសេសទៅទៀតនោះ តារាសំដែងហូលីវូដ
Tom Cruise ដែលជាមិត្តភក្តិរបស់ Beckham នោះក៏បានសន្យាថា និងជួយជ្រោមជ្រែង អោយ
បានចូលសំដែង ក្នុងហូលីវូដផងដែរ ។ Tom Cruise និយាយថា Beckham មានលក្ខណសម្បត្តិ
ជាច្រើនទៅលើ សិល្បះទាំង ៧   ។ អ្នកដែលនៅជិតពួកគេទាំង ២ បានប្រាប់ថា  Tom Cruise
ពិតជាបានសន្យាជាមួយ  Beckham  មែនហើយយូរណាស់មកហើយ ដែលថារូបគេ អាចជួយ
Beckham  អោយសំរេចក្តីប្រាថ្នានេះបាន  ។  ពេលនេះក៏ជាពេលសាកសម សំរាប់  Beckham
ចាប់អាជីពជាតារាសំដែងដែរ ព្រោះ Beckham នៅមានកាយសម្បទាររឹងមាំ នៅឡើយ ៕

 


ដោយ ៖ កុសល
ប្រភព ៖ k14 


Tags: david beckham tom cruise movie