CamNews

ព័ត៌មានអន្តរជាតិ 

ប្រកាសក្រុង ស្ថិតក្នុងភាព អាសន្ន ខណៈគម្រាម ដោយព្យុះព្រិលទឹកកក

ព័ត៌មានអន្តរជាតិ ៖ ជាការពិត នៅប៉ុន្មានឆ្នាំចុងក្រោយនេះ សីតុណ្ហភាព ពិភពលោក មានការប្រែ ប្រួលគួរអោយកត់សម្គាល់ ដោយនៅក្នុងនោះ តាមបណ្តាប្រទេស ភាគច្រើន នៅលើពិភពលោក យើងនេះ ពិតជាមានការផ្លាស់ប្តូរខុសពីអតីតកាលច្រើន ពោលពីធ្លាប់តែមានអាកាសធាតុត្រជាក់ ទៅជាមានអាកាសធាតុក្តៅខ្លាំងជាដើម។

តួយ៉ាង ដូចអត្ថបទសារព័ត៌មានខាងក្រោមនេះដែរ បើយោងតាមការដកស្រង់ អត្ថបទផ្សាយពីគេ ហទំព័រសារព័ត៌មានបរទេស ស៊ិនហួរ ដែលទើបតែបានចេញផ្សាយ កាលពីវេលាព្រឹកថ្ងៃព្រហស្ប ត្តិ៍នេះ នៅវេលាម៉ោង ជាង ៧ ព្រឹក អោយដឹងថា នៅឯ សហរដ្ឋឯណោះវិញ ទីក្រុងញូវយ៉ក ត្រូវ បានរកអោយឃើញថា ប្រកាសចាត់ចូលទៅក្នុងភាពមានអាសន្ន ក៏ព្រោះតែខណៈ ក៏កំពុងតែ ទទួលរងការវាយប្រហារ យ៉ាងដំណំ ពីសំណាក់គ្រោះធម្មជាតិ ព្យុះព្រិលទឹកកក ។

គួររំឭកផងដែរថា ករណី ប្រកាសចាត់ក្រុង ញូវយ៉ក ទៅជាក្រុងមានភាពអាសន្ន លើកនេះអាច កើតឡើងទៅបាន បន្ទាប់ពីមានសេចក្តីប្រកាសជាផ្លូវការ ពីសំណាក់អភិបាលក្រុង ផ្ទាល់តែម្តង គឺ លោក Andrew Cuomo កាលពីថ្ងៃពុធ ម្សិលមិញនេះ ។

លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា ជាមួយនឹងរលកអាកាសធាតុត្រជាក់ គ្រោះធម្មជាតិ ព្យុះព្រិលទឹកកកលើកនេះ បានញ៉ាំងអោយក្រុង ញូវយ៉ក មួយទាំងមូលទទួលរង នូវការវាយប្រហារយ៉ាងចាស់ដៃ ជាមួយនឹងវត្តមាន ព្រិលធ្លាក់ខ្លាំង អាចគរ មានកម្រាស់ដល់ទៅ ១២​ ស.ម និង ភ្លៀងធ្លាក់ត្រជាក់ជាដើម ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: New York Int news Unt news USA US Snow Storm