CamNews

ព័ត៌មានអន្តរជាតិ 

៤៩ ត្រូវបានគេជឿថា ស្លាប់ ក្រោយយន្តហោះ អាកាសចរណ៍ឡាវ ធ្លាក់ចូលទន្លេមេគង្គ

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេសស៊ិនហួរ កាលពីវេលាព្រឹកថ្ងៃព្រហស្បត្តិ៍
ទី ១៧ ព្រឹកមិញនេះ បានចេញផ្សាយអត្ថបទអោយដឹងថា យ៉ាងហោចណាស់ មានមនុស្ស
មានមនុស្ស ៤៩ នាក់បានស្លាប់បាត់បង់ជីវិត ក្រោយមានឧបទ្ទេវហេតុធ្លាក់យន្តហោះរបស់
ក្រុមហ៊ុនអាកាសចរណ៍ឡាវ    ចូលទៅក្នុងទន្លេមេគង្គ ។​  ឧបទ្ទេវហេតុគ្រោះថ្នាក់ធ្លាក់យន្ត
ហោះលើកនេះ អាចកើតឡើងទៅបានទំនងមកពីបើកទៅប៉ះនឹងកម្លាំងខ្សល់ដ៏ខ្លាំង អំឡុង
ពេលនៃការចុះចត។

គួរបញ្ជាក់ផងដែរ   ឧបទ្ទេវហេតុដែលជាករណីធ្លាក់យន្តហោះខាងលើនេះ  បានកើតឡើង
កាលពីរសៀលថ្ងៃពុធ     ម្សិលមិញនេះ  នៅជិតខេត្តចម្ប៉ាសាក់  ដែលមានព្រំប្រពល់ដែន
ជាប់នឹងប្រទេសកម្ពុជា   និងប្រទេសថៃ    ។  អាជ្ញាធរក្នុងស្រុក បានអះអាងអោយដឹងថា
នៅលើយន្តហោះមួយគ្រឿងនោះ មានអ្នកដំណើរ ៤៤ នាក់ និងបុគ្គលិកបម្រើការ ៥ នាក់
ផ្សេងទៀត ដោយយន្តហោះមួយនេះ ធ្វើដំណើរហោះចេញពីទីក្រុង Vientiane ។


ដោយឡែក បើយោងតាមប្រភពសារព័ត៌មានដដែលនេះ បានគូសបញ្ជាក់បន្ថែមថា រាល់
បេក្ខភាពដែលជាអ្នកធ្វើដំណើរទាំងអស់នោះ រួមមានសញ្ជាតិដូចជា ជនជាតិឡាវ បារាំង
អូស្រ្តាលី ថៃ កូរ៉េ វៀតណាម កាណាដា ចិន ម៉ាឡេស៊ី តៃវ៉ាន់ ក៏ដូចជាជនជាតិអាមេរិកជា
ដើម៕


* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ស្លាប់កើនដល់ ១៥០ នាក់ ៣ លាននាក់រងផលប៉ះពាល់ ព្រោះតែគ្រោះរញ្ជួយប្រថពី
- លិចនាវា ដឹកទំនិញមួយគ្រឿង សម្លាប់មនុស្ស ៨ នាក់ នៅឯដែនសមុទ្រ
- ស្លាប់កើនដល់ ៩៩ នាក់ ក្រោយមានគ្រោះរញ្ជួយដី វាយប្រហារ កោះទេសចរណ៍
- ផ្សារទំនើប ដ៏ធំមួយកន្លែង ត្រូវបានអគ្គីភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ
- ២១ នាក់ស្លាប់ ខណៈមានការផ្ទុះរោងចក្រ កាំជ្រួចលាន់ឮជាង ១៥ គ.ម រញ្ជួយអស់ផ្ទៃដី

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Loas Mekong River Plane crash Plane