CamNews

ព័ត៌មានអន្តរជាតិ 

ស្លាប់កើនដល់ ១៥០ នាក់ ៣ លាននាក់រងផលប៉ះពាល់ ព្រោះតែគ្រោះរញ្ជួយប្រថពី

ព័ត៌មានអន្តរជាតិ ៖ មកទល់នឹងវេលារសៀលថ្ងៃពុធ ម្សិលមិញ បើតាមសេចក្តីរាយការណ៍ពី
មន្រ្តីផ្លូវការបានគូសបញ្ជាក់អោយដឹងថា    ចំនួនអ្នកស្លាប់បាត់បង់ជីវិតបានកើនដល់  ១៥០
នាក់ ក្រោយមានគ្រោះរញ្ជួយដី វាយប្រហារមកលើកោះទេសចរណ៍ដ៏ល្បីមួយរបស់ប្រទេស
ហ្វីលីពីន ពោលគឺកោះ Bohol នាខេត្ត Cebu កាលពីព្រឹកព្រលឹមថ្ងៃអង្គារកន្លងទៅនេះ បាន
បណ្តាលអោយមានគ្រោះរអិលបាក់ដី   ការរលំបាក់សំណង់អាគាររស់នៅ  សាលារៀន និង
មន្ទីរពេទ្យផ្សេងៗទៀត   ព្រមគ្នាផងដែរ  នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេ
ហទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ។

ដោយឡែក គេក៏ឃើញមានលោក Aquino ដែលជាប្រធានាធិបតីប្រទេសនេះ រួមទាំងមន្រ្តី
ផ្លូវការមួយចំនួនផ្សេងទៀត     បានចុះទៅសួរសុខទុក្ខផ្ទាល់ដល់បងប្អូនប្រជាពលរដ្ឋដែល
បានទទួលរងគ្រោះដោយសារគ្រោះថ្នាក់ធម្មជាតិលើកនេះ   ដោយនៅក្នុងនោះ   មានទាំង
ការចែកគ្រឿងឧបភោគបរិភោគសង្គ្រោះបន្ទាន់ផងដែរ។

យ៉ាងណាមិញ បើតាមការអោយដឹងពី ក្រុមប្រឹក្សាគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរា
យថ្នាក់ជាតិ របស់ប្រទេសហ្វីលីពីន ដែលអាចហៅកាត់បានថា  NDRRMC នោះ បានអះ
អាងអោយដឹងនៅក្នុងសន្និសិទសារព័ត៌មាននារសៀលថ្ងៃពុធ អោយដឹងថា​ បន្ទាប់ពីមាន
កិច្ចអន្តរាគមន៍ចុះជួយសង្គ្រោះ  ដើម្បីបង្ការកុំអោយមានចំនួនអ្នកស្លាប់  រឹតតែកើនឡើង
នោះ មកទល់នឹងខណៈនេះ   បើតាមរបាយការណ៍  មានមនុស្សស្លាប់កើនត្រឹមតែ ១៥០
នាក់ ខណៈជាង ៣ លាននាក់ទៀត មកពីខេត្ត Bohol ខេត្ត Cebu និងខេត្ត Siquijor បាន
ទទួលរងនូវផលប៉ះពាល់អវិជ្ជមាន។

លើសពីនេះ បើយោងតាមសម្តីលោក  Reynaldo Balido  ជាអ្នកនាំពាក្យតំណាងអោយ
NDRRMC បានបន្ថែមថា ក្នុងយុទ្ធនាការចុះជួយសង្គ្រោះនោះ រាល់សាកសពដែលបាន
ស្លាប់បាត់បង់ជីវិត      ត្រូវបានប្រទះឃើញថាបានដេកស្លាប់នៅក្រោមគំនរអាគារដែល
បានបាក់បែក។ គួររំឭកផងដែរ គ្រោះធម្មជាតិដ៏មានឥទ្ទិពល  ដែលបានធ្វើការវាយប្រ
ហារមកលើកោះទេសចរណ៍ដ៏ល្បីមួយរបស់ប្រទេសហ្វីលីពីនលើកនេះ   វាមានកំម្លាំង
រញ្ជួយខ្លាំងដល់ទៅ ៧,២ រ៉ិចទ័រឯណោះ ៕


* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- លិចនាវា ដឹកទំនិញមួយគ្រឿង សម្លាប់មនុស្ស ៨ នាក់ នៅឯដែនសមុទ្រ
- ស្លាប់កើនដល់ ៩៩ នាក់ ក្រោយមានគ្រោះរញ្ជួយដី វាយប្រហារ កោះទេសចរណ៍
- ផ្សារទំនើប ដ៏ធំមួយកន្លែង ត្រូវបានអគ្គីភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ
- ២១ នាក់ស្លាប់ ខណៈមានការផ្ទុះរោងចក្រ កាំជ្រួចលាន់ឮជាង ១៥ គ.ម រញ្ជួយអស់ផ្ទៃដី
- រន្ធត់ហួស ៖ សោកនាដកម្ម រត់ជាន់គ្នា ស្លាប់ដល់ទៅ ៨៩ នាក់ នៅខាងក្រៅព្រះវិហារ

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: Philippine Earthquake 99 dead Asia Asia Pacific Manila