CamNews

ព័ត៌មានអន្តរជាតិ 

ផ្ទុះការតវ៉ា សាជាថ្មី ក្រោយផ្ទុះគ្រាប់បែក របួស បាតុករ ២៨ នាក់

ព័ត៌មានអន្តរជាតិ ៖ យោងតាមការ ដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស៊ិន ហួរដែលទើបតែបានចេញផ្សាយ កាលពីវេលាម៉ោង ៧ ល្ងាច ថ្ងៃ ២៣ មករា ឆ្នាំ ២០១៤ ល្ងាចម្សិល មិញនេះ អោយដឹងថា នៅឯប្រទេសថៃ ឯណោះវិញ ពោលគឺ នៅកណ្តាលទីក្រុង បាងកកផ្ទាល់តែ ម្តង មកដល់ត្រឹមថ្ងៃទី ២៣ ខែ មករា នេះ ករណី ការផ្ទុះឡើង ការធ្វើបាតុកម្ម ប្រឆាំងទៅនឹងរដ្ឋាភិ បាលប្រទេសថៃ បានផ្ទុះឡើងសាជាថ្មីហើយ។

គួរបញ្ជាក់ផងដែរថា បរិបទវិបិត្តនយោបាយ នៅក្នុងប្រទេសថៃ ត្រូវបានគេ សង្កេតអោយឃើញថា មានសភាពធ្ងន់ធ្ងរខ្លាំងឡើង ខណៈខិតជិតមកដល់​ នៃការបោះឆ្នោត ថ្ងៃទី ២ ខែកុម្ភៈសាជាថ្មីម្តង ទៀត ខណៈមានការអំពាវនាវ ពីរដ្ឋាភិបាលចាំផ្ទះរបស់លោកស្រី យីងឡាក់ ។

យ៉ាងណាមិញ ប្រភពសារព័ត៌មាន បន្តអោយដឹងថា រលកកំដៅ នៃការផ្ទុះ ការតវ៉ា ប្រឆាំងទៅនឹង រដ្ឋាភិបាល បានកើតឡើង សាជាថ្មី​ កាលពីម្សិលមិញនេះ នៅកណ្តាលក្រុងបាងកក ក្រោយពីមាន ករណី បំផ្ទុះគ្រាប់បែកដល់ទៅពីរលើក នៅថ្ងៃចុងសប្តាហ៍កន្លងទៅ ដោយនៅក្នុងនោះ បានបណ្តាល អោយក្រុមបាតុករ យ៉ាងហោច ២៨ នាក់ បានទទួលរងរបួស ធ្ងន់ និងស្រាល ខណៈពេលដែលពួក គេទាំងអស់គ្នា ត្រូវបានបញ្ជូនទៅ សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ៤ ផ្សេងៗពីគ្នាផងដែរ ដោយឡែក ងាកក្រឡេកទៅមើល បេក្ខភាព មេដឹកនាំ ក្រុមអាវក្រហម ឯណោះវិញ គាត់ក៏ត្រូវបានឧក្រិដ្ឋជន លបបាញ់ អោយរងរបួសដូចគ្នាដែរ ។

គួររំឭកផងដែរថា កាលពីថ្ងៃអង្គារ កន្លងទៅនេះ រដ្ឋាភិបាលប្រទេសថៃ បានប្រកាស ដោយចាត់ក្រុង បាងកក និងតំបន់ជុំវិញ ទៅជាក្រុងមានភាពអាសន្ន ដោយមានសុពលភាពចាប់ពីថ្ងៃពុធតទៅពោល គឺ ស្ថិតនៅក្នុងភាពអាសន្ន ក្នុងរយៈពេល ៦០ ថ្ងៃ រួមមានដូចជា ក្រុងបាងកក ខេត្ត Nonthaburi ខេត្ត Patumthani ជាដើម៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Bangkok Thailand Thai Asia Protest Police