CamNews

ព័ត៌មានអន្តរជាតិ 

ធ្លាយរបាយការណ៍ វីរុស Zika អាចរស់នៅក្នុងកែវភ្នែក​ ខណៈអាចចម្លង តាមរយៈទឹកភ្នែក

ព័ត៌មានអន្តរជាតិ ៖ វីរុស Zika អាចរស់នៅក្នុងភ្នែក នេះបើយោងតាមក្រុមអ្នកសិក្សាស្រាវជ្រាវ គូស បញ្ជាក់កាលពីថ្ងៃអង្គារ ទី ៦ សីហា កន្លងទៅនេះ បន្ទាប់ពីធ្វើការពិសោធន៍ដោយផ្ទាល់ទៅលើសត្វ កណ្តុរ ដែលអាចពន្យល់បានថា ហេតុអ្វីបានជាអ្នកជម្ងឺឆ្លង Zika តែងតែមានបញ្ហាសុខភាពភ្នែក (មានជម្ងឺភ្នែក) ដែលករណីខ្លះ ក្លាយទៅជា ខ្វាក់ ថែមទៀតផង។ 



របកគំហើញនៃការសិក្សាស្រាវជ្រាវខាងលើ ត្រូវបានបោះពុម្ពផ្សាយ នៅលើ  journal Cell Reports ដែលជាការសិក្សាស្រាវជ្រាវ ទៅលើផលប៉ះពាល់នៃវីរុស Zika ទៅដល់សុខភាពភ្នែក ទារកទើបនិង កើត ក៏ដូចជា សត្វកណ្តុរពេញវ័យជាដើម ។ លោក Michael Diamond ដែលជាសាស្រ្តាចារ្យ ពី សាកលវិទ្យាល័យ Washington University School of Medicine in St. Louis ដែលនាំមុខក្នុងការ សិក្សាស្រាវជ្រាវនោះឲ្យដឹងថា របកគំហើញនៃការសិក្សាស្រាវជ្រាវរបស់ពួកគេ អាចបញ្ជាក់បានថា ភ្នែកអាចជាជង្រុកក្នុងការប្រមូលផ្តុំ នៃភាពរស់រានមានជីវិត នៃវីរុស Zika ។​ លោក Michael  ស្រាយ បំភ្លឺបន្ថែមឲ្យដឹងថា ពួកយើងត្រូវធ្វើការពិចារណាថាតើ អ្នកជម្ងឺឆ្លង Zika គឺបានឆ្លងវីរុស ដោយសារ តែកែវភ្នែករបស់ពួកគេ ឬយ៉ាងណា ក៏ដូចជា ធ្វើការពិចារណាថាតើ វាអាចរស់រានមានជីវិតបានយូរ កម្រិតណា ។ អ្នកជម្ងឺឆ្លង Zika អាចនឹងចម្លងវីរុស ប្រភេទនេះ ទៅកាន់អ្នកដទៃ ដោយសារតែ ទឹក ភ្នែករបស់ពួកគេ។ ក្រុមអ្នកសិក្សាស្រាវជ្រាវ គម្រោងនឹងពង្រីកវិសាលភាពនៃការស្រាវជ្រាវរបស់ ពួកគេ ដោយរួមបញ្ជូនការសិក្សាស្រាវជ្រាវ ទៅលើក្រុមអ្នកជម្ងឺដែលឆ្លង Zika ជាជាងការត្រឹមតែ សិក្សាស្រាវជ្រាវ និងពិសោធន៍ទៅលើសត្វកណ្តុរពេញវ័យ ៕

-"ផ្អាកការ រួមភេទ ឲ្យបាន ៦ខែ បើមិនចង់ ឆ្លង Zika" WHO



ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន 


Tags: Zika Int news US Obama