CamNews

ថេបប្ល៊ែត 

Nexus 7 'refurbished' តម្លៃតែ ១៤៩ដុល្លារ សម្រាប់កំណែ ១៦GB

នៅលើផ្សារ eBay ថេប្លេត Nexus 7 ទំនិញ 'refurbished' ត្រូវបានគេដាក់លក់ក្នុងតម្លៃ ទាបបំផុត
គួរឱ្យចាប់អារម្មណ៍។

គេហទំព័រផ្សារអនឡាញ eBay បច្ចុប្បន្ន មានដាក់លក់រាល់កំណែ Nexus 7 (2013) 'refurbished'
ក្នុងតម្លៃដ៏ទាប ៖ កំណែ ១៦GB តម្លៃ ១៤៩ដុល្លារ ចំណែកកំណែ ៣២GB មាន​តម្លៃ ១៦៩ដុល្លារ
អាមេរិក។ ទន្ទឹមនឹងនេះ ស្មាតហ្វូន Nexus 7 ដែលកំពុងដាក់លក់នៅលើ Google Play Store មាន
តម្លៃដល់ទៅ ២២៩ដុល្លារ សម្រាប់កំណែ ១៦GB និង ២៦៩ដុល្លារ សម្រាប់កំណែ ៣២GB ។

តាមទ្រឹស្ដី ផលិតផល ‘refurbished’ គឺជាទំនិញដែលត្រូវបានអតិថិជនសងមកក្រុមហ៊ុនវិញ
ដោយសារតែវាមានបញ្ហាអ្វីមួយ។ ប៉ុន្ដែ ផលិតផលទាំងនោះ នៅតែត្រូវបានដាក់លក់ឡើងវិញ
បន្ទាប់ពីខាងក្រុមហ៊ុនបានប្ដូរគ្រឿងបំលាស់ថ្មី ទាក់ទិញនឹងបញ្ហាដែលបានកើតឡើង ដើម្បីធានា
ថា វានៅថ្មីដូចទើបតែបញ្ចេញពីរោងចក្រ។ ក្រោយមក ផលិតផលនេះ ត្រូវបានដាក់លក់ក្នុង
តម្លៃទាប។

Nexus 7 (2013) គឺជាផលិតផលមួយក្នុងចំណោម ថេប្លេត ដែលមានគ្រឿងម៉ាស៊ីនមិនជាខ្លាំង
ប៉ុន្មាន ប៉ុន្ដែ វាដំណើរការយ៉ាងល្អ។ Nexus 7 មានអេក្រង់ ៧អ៊ិន្ឈ៍ រីសូលូសឹន 1920x1200 pixel
ដំណើរការដោយប្រូសេសឺរ Krait quad-core កម្រិត 1.5GHz, RAM 2GB និងកាមេរ៉ាក្រោយ ៥
megapixel កាមេរ៉ាមុខ ១.២ megapixel ។ Nexus 7 ដំណើរដោយប្រព័ន្ធប្រតិបតិ្ត Android 4.3
Jelly Bean ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ androidpolice


Tags: Reburbished Nexus 7 2013 eBay