(នេប៉ាល់)៖ បុរសវ័យក្មេងអាយុ១៩ឆ្នាំម្នាក់ រស់នៅប្រទេសនេប៉ាល់ បានសម្តែងទេពកោសល្យរបស់ខ្លួន ឲ្យមហាជនបានឃើញ ដ៏គួរឲ្យភ្ញាក់ផ្អើល គឺគេអាចញាត់ខ្មៅដៃ ចូលក្នុងមាត់បានដល់ទៅ១៣៨ដើមឯណោះ ពិតជាមិនធម្មតាមែន។
Raja Thapa អះអាងថា គាត់មានមាត់ដ៏ធំ ដែលអាចដាក់ខ្មៅដៃជាច្រើន ដើមចូលក្នុងមាត់បានយ៉ាងងាយ ហើយបុរសម្នាក់នេះ ក៏បានបង្ហាញឲ្យមនុស្សជាច្រើន បានឃើញតាមឃ្លីបវីដេអូមួយ ដែលខ្លួនបានថតហើយទេពកោសល្យនេះក៏ត្រូវបាន កត់ចូលក្នុងកំណត់ត្រាពិភពលោកផងដែរ។
Raja Thapa បានបំបែកឯតទគ្គកម្ម យកឈ្នះបុរសម្នាក់ ឈ្មោះ Dinesh Shivnath Upadhyaya នៅប្រទេសឥណ្ឌា ដែលកន្លងមកបុរសនោះ អាចញាត់ខ្មៅដៃចូលមាត់បាន៩២ដើម។ Thapa គឺជាបុរសម្នាក់ ដែលចូលចិត្តធ្វើរឿងប្លែកៗជាច្រើន ឲ្យមហាជនបានឃើញ ពីទេពកោ សល្យខ្លួន ហើយគាត់សព្វថ្ងៃក៏មានមុខរបរជាសន្តិសុខម្នាក់ដែរ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី