ភាគច្រើនកីឡាករ កីឡាការនី មិនសូវមានពេល ក្នុងការថែរក្សាសម្រស់របស់ខ្លួនឡើយ ព្រោះ
ត្រូវហ្វឹកហាត់ យ៉ាងលំបាក តែកីឡាការនីខាងក្រោមនេះ សុទ្ធតែមានសម្រស់ស្រស់ស្អាត យ៉ាង
ផូរផង់ ។
1.Kim Yu Na កើតឆ្នាំ ១៩៩០ ជាកីឡាការនី រាំលើស្គីទឹកកក ជាម្ចាស់ជើងឯក Olympic រដូវរងា
២០១០, ជើងឯកពិភពលោក ២០០៩, Four Continents ២០០៩ និង Grand Prix Final ៣ ដង ។
Kim Yu Na ក៏មានអាជីពជាតារាបង្ហាញម៉ូត ផងដែរ ព្រោះសម្រស់ដ៏ស្រស់ស្អាតរបស់នាង ៕
2.Lee Si Young សព្វថ្ងៃមានអាយុ ៣១ ឆ្នាំ ជាអតីតកីឡាការនីប្រដាល់ ។ ក្នុងរដូវកាល ២០១០-
២០១១ Lee Si Young បានឈ្នះពានរង្វាន់ប្រដាល់ជាលើកទីមួយ។ ក្រោយមកនាងឈានចូល
វិស័យភាពយន្ត ដោយរឿង Meteor Garden ។
3.Son Yeon Jae មានអាយុ ១៧ ឆ្នាំ ធ្លាប់ឈ្នះមេដាយសំរិតក្នុងកម្មវធី Asian Game 2010 កាលពី
នាងអាយុ ១៥ ឆ្នាំ ក្នុងវិញ្ញាសារ កាយសម្ព័ន្ធ ។ នាងក៏បានក្លាយជាម៉ូដែល សំរាប់ផលិតផលសំភារៈ
កីឡាម៉ាក FILA ផងដែរ ។
4.Xiaoting Pan កើតក្នុងឆ្នាំ ១៩៨២ ជាកីឡាការនីស្នុកឃឺ ជាប់ចំណាត់ថ្នាក់ទាំង ១០ ទូទាំងពិភព
លោក ។ ក្នុងឆ្នាំ ២០០៦ នាងឈ្នះ WBPA នៅចិន Asian Game ។ ២០០៧ នាងទទួលបាន លេខ ២
ក្នុង WBPA រហូតដល់ឆ្នាំ ២០១០ នាងឈ្នះមេដាយមាស ក្នុងកម្មវិធី Asian Game លើកទី ១៦ ។
5.Cica Zhou កើតឆ្នាំ ១៩៨២ ជាកីឡាការនីហែលទឹក ដែលមានដងខ្លួនស្អាត ។ ក្រោយមកនាង ក៏
ឈានចូលវិស័យតារា ធ្វើជាតារាបង្ហាញម៉ូតនឹងសំដែង ល្បីពេញប្រទេសចិន ។
6.Kaori Nakamura ជាកីឡាការនីផ្នែកកាយសម្ព័ន្ធ នាំមេដាយមាសជូនប្រទេសជប៉ុន បានជាច្រើន
តែក្រោយមកនាងបោះបង់ អាជីពជាកីឡាការនី ក្លាយជាតារាម៉ូដែល ៕
ដោយ ៖ កុសល
ប្រភព ៖ k14