កែវយឹតអវកាសរបស់ទីភ្នាក់ងារអវកាសអាមេរិក(NASA) ថ្មីៗនេះ បានរកឃើញភពនៅខាងក្រៅប្រព័ន្ធព្រះអាទិត្យ ចំនួន ៧១៥ ភព ប្រការនេះ ជួយដល់ក្រុមអ្នកវិទ្យាសាស្ដ្រ ស្រាវជ្រាវទៅលើបណ្ដាភពដែលអាចរស់នៅបាន។
យោងតាមទំព័រ AP បណ្ដាភពដែលទើបត្រូវបានរកឃើញ ភាគច្រើនគឺមានទំហំប្រហាក់ប្រហែល
នឹងផែនដី និងស្ថិតក្នុងប្រព័ន្ធមួយដែលមានច្រើនភព ហោះជុំវិញផ្កាមេរបស់វា។
ក្នុងចំណោមនោះ មានភពចំនួន ៤ ដែលវិលជុំវិញផ្កាយមេរបស់វា ស្ថិតក្នុងតំបន់ដែលអាចរស់
នៅបាន។ តំបន់នេះ មានសីតុណ្ហភាព មិនក្ដៅពេក ហើយក៏មិនត្រជាក់ពេក ធ្វើឱ្យទឹកអាចអណ្ដែតនៅផ្ទៃខាងលើ ដែលជាមូលហេតុជួយឱ្យមានជីវិត។
យោងតាមក្រុមអ្នកវិទ្យាសាស្ដ្រ បណ្ដាភពនេះ មានទំហំធំជាងផែនដី យ៉ាងតិចមួយដង។ Douglas
Hudgins ដែលជាសមាជិករបស់ក្រុមស្រាវជ្រាវនៃទីភ្នាក់ងារអវកាស NASA ឱ្យដឹងថា នេះគឺជាជំហានដ៏សំខាន់ សំដៅទៅកាន់គោលដៅ ស្វែងរកបណ្ដាភពដែលមានលក្ខខណ្ឌដូចផែនដី។
ដោយសារប្រើប្រាស់កែវយឹតអវកាស Kepler មកដល់ពេលនេះ ក្រុមអ្នកវិទ្យាសាស្ដ្ររបស់ NASA បានរកឃើញប្រហែល ១,៧០០ភព ក្នុងហ្គាឡាក់ស៊ី និង ភពចំនួន ៩ ស្ថិតក្នុងតំបន់ដែលអាចរស់
នៅបាន។ ក្រុមអ្នកតារាវិទូយល់ថា ការរកឃើញភពនៅខាងក្រៅទាំងនេះ គឺបានផ្ដល់ព័មានសំខាន់ សម្រាប់ការស្វែងរកមនុស្សនៅក្រៅប្រព័ន្ធព្រះអាទិត្យអាទិត្យ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ KH