(អារ៉ាប់)៖ ស្តេចអារ៉ាប៊ីសាអូឌីត បានប្រកាសឲ្យដឹងថា នឹងសាងសង់ស្ពានតភា្ជប់ពីប្រទេសអារ៉ាប់ ទៅកាន់ប្រទេសអេហ្ស៊ីប ដោយឆ្លងកាត់សមុទ្រក្រហម (Red Sea) នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅមុននេះបន្ដិច។
ព្រះអង្គម្ចាស់ Salman បានប្រកាសដូច្នេះ នៅក្នុងថ្ងៃទីពីរនៃដំណើរទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសអេហ្ស៊ីប។ ស្តេចអារ៉ាប៊ីសាអូឌីតរូបនេះ បានមានព្រះបន្ទូលថា ស្ពានថ្មីនេះ នឹងជួយបង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរថែមនមួយកម្រិតទៀត។
ចំណែកលោក Abdul-Fattah al-Sisi ប្រធានាធិបតីអេហ្ស៊ីប ក៏បានបង្ហាញ ពីអារម្មណ៍រំភើប និងសប្បាយរីករាយ ហើយក៏រំពឹងថា ប្រទេសទាំងពីរនឹងកាន់តែមានទំនាក់ទំនងទ្វេរដង បន្ទាប់ពីស្ពានកាត់សមុទ្រមួយនេះសាងសងរួចរាល់៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី