CamNews

យល់ដឹង 

ត្រូវតាមចាប់ខ្លួនដោយសារតែ "ស្លាប់ប្រកបដោយសិល្បៈ"

 

បុគ្គលិកម្នាក់របស់ហាងផ្ដិតរូបមួយកន្លែងបានប្រញាប់ផ្ញើរូបថតទៅកាន់ការិយាល័យកណ្ដាល
របស់ខ្លួននៅអាឡឺម៉ង់ដើម្បីជូនដំណឹងដល់នគរបាល បន្ទាប់ពីបានឃើញរូបថតសាកសពនេះ។

រូបថត "ស្លាប់ប្រកបដោយសិល្បៈ"

បន្ទាប់ពីបានថតរូបបែបសិល្បៈមួយអាលប៊ុម ក្រោមប្រធានបទ "រដូវទាំង ៤ របស់យមរាជ" នាង
Sigrid Fleckseder រូបជាមួយនឹងមិត្តរួមការងាររបស់នាង គឺ Christian Thomas ក៏បានយកវាទៅ
កាន់ហាងផ្ដិតរូបមួយនៅ Viena អូទ្រីស ដើម្បីផ្ដិច។ ប៉ុន្ដែ នៅពេលបានឃើញរូបសាកសពនេះ បុគ្គលិករបស់ហាងផ្ដិតរូបខាងលើក៏ប្រញាប់ផ្ញើទៅកាន់ការិយាល័យកណ្ដាលនៅអាឡឺម៉ង់ ក្នុង
បំណងរាយការណ៍ជូននគរបាល។

ដូចការពិតមែនទែន
នៅក្នុងរូបថតនេះបង្ហាញថា នារីម្នាក់ដេកដួលនៅលើស្លឹកឈើ រាងកាយទាំងមូលរបស់នាងត្រូវ
បានគេចងជាប់នឹងខ្សែ ចំណែកខោអាវក៏ត្រូវគេស្រាតដោះចោលនៅក្បែរនោះ។
ប្រហែលមួយខែក្រោយមក បន្ទាប់ពីបានស្រាវជ្រាវ នគរបាលក៏បានរកឃើញ Sigrid Fleckseder ជាអ្នកដែលបានថតរូបបែបនេះ។ នាងបានសុំទោសចំពោះការរំខាន់ដល់សមត្ថកិច្ច ប៉ុន្ដែនាងក៏
មានការត្រេកអរនៅពេលដឹងថា រូបថតទាំងនោះពិតជាធ្វើអោយគេចាប់អារម្មណ៍។
នគរបាលម្នាក់និយាយថា បុគ្គលិកហាងថតរូបនោះបានរាយការណ៍ថា នេះគឺជារូបថតនៃអំពើ
ឃាតកម្មមួយ ដូច្នេះ នគរបាលក៏ចាប់ផ្ដើមធ្វើការស៊ើបអង្កេត៕
 

ដោយ​ ៖ សូរីយ៉ា
ប្រភព ៖ dailymail


Tags: artist star entertainment strange