CamNews

តារា 

សមាជិកក្រុម One Direction ម្នាក់ក្លាយជាកីឡាបាល់ទាត់

Louis Tomlinson តារាចំរៀង សមាជិកក្រុម One Direction បានឈានចូលអាជីពមួយទៀត គឺ
កីឡាករបាល់ទាត់ អោយក្រុមបាល់ទាត់មួយ នៅអង់គ្លេស ។

One Direction star fulfilling a professional player 1

តារាចំរៀង Louis បានប្រាប់ថា វាពិតជារឿងដ៏ល្អណាស់ ដែលគាត់បានមកចូល លេងបាល់
ទាត់អោយក្រុម Doncaster ព្រោះលោកជាអ្នកគាំទ្របាល់ទាត់ ហើយធំដឹងក្តីនៅ Doncaster ។
ទោះបីខ្លួនមមាញឹក ជាតារាចំរៀងពិតមែន តែនៅមិនបោះបង់ ទឹកចិត្តដែលស្រឡាញ់ និង ចូល
ចិត្តបាល់ទាត់ឡើយ ។ ដូចកាលពីឆ្នាំមុន Louis បានចូលទាត់បាល់ អោយក្រុម Doncaster ក្នុង
កម្មវិធី សប្បុរសធម៌ ។

One Direction star fulfilling a professional player 3

Louis នឹងបង្ហាញមុខ ក្នុងក្រុម Doncaster Rover នៅក្នុងរដូវកាល ២០១៣-២០១៤ ជាមួយនិង
អាវលេខ ២៨ ។ Louis និយាយថា នឹងបង្កើតការប្រកួតបាល់ទាត់ សប្បុរសធម៌ ដើម្បីជួយក្មេងៗ
អោយបានច្រើន ៕

One Direction star fulfilling the professional players 4

 


ដោយ ៖ កុសល
ប្រភព ៖ k14 


Tags: one direction music video singer single boyband star louis football