CamNews

យល់ដឹង 

ហេតុអ្វី មាសត្រូវបានជនជាតិឥណ្ឌា ប្រើប្រាស់ច្រើន ជាងគេ?

ឆ្នាំ ២០១១ ប្រទេសឥណ្ឌា នាំចូលមាសច្រើនជាងគេបង្អស់ ក្នុងពិភពលោក គឺប្រមាណជា ១ពាន់
តោន ប្រហែលនឹង ១/៥ នៃចំនួនមាស់សរុប ដែលត្រូវបានផ្គត់ផ្គង់ទូទាំងពិភពលោក។
 
ប្រជាជនឥណ្ឌា គឺជាមនុស្សស្រឡាញ់ចូលចិត្តមាសជាទីបំផុត។ កូនក្រមុំទាំងឡាយ ទទួលបាន
អំណោយជាមាសយ៉ាងច្រើនសន្ធឹក ហើយនៅ​ក្នុងពិធីមង្គលការ ពូកនាងតែងតែពាក់មាសច្រើន
រហូតស្ទើរតែ “បាក់.ក” ។ ប្រជាជនសន្សំទ្រព្យ ដោយការទិញមាសទុក ចំណែកមនុស្សជាច្រើនក៏
តែងបង្អួតចិញ្ចៀនធំៗធ្វើអំពីមាស រីឯបណ្ដាសេដ្ឋី ក៏តែងមានទម្លាប់ជូន និងប្រគេនមាសទៅឱ្យ
វិហារសាសនាទាំងឡាយ ដោយចាត់ទុកដូចជាការដឹងគុណ។

បើទោះជាក្រុមសេដ្ឋវិទូ បានព្រមានអំពីហានិភ័យនៃការសន្សំទ្រព្យដោយមាស ប៉ុន្ដែឆ្នាំ ២០១១
ឥណ្ឌា នាំចូលមាសច្រើនជាងគេបង្អស់ ក្នុងពិភពលោក គឺប្រមាណជា ១ពាន់តោន ប្រហែលនឹង
១/៥ នៃចំនួនមាស់សរុប ផ្គត់ផ្គង់ទូទាំងពិភពលោក។

ហេតុអ្វីប្រជាជនឥណ្ឌា ចូលចិត្តមាសយ៉ាងខ្លាំងដូច្នេះ?

ទំនៀមទម្លាប់ឥណ្ឌា បានបង្ហាញថា ប្រជាជននៃប្រទេសនេះ ធ្លាប់បានគោរពស្រឡាញ់មាសយ៉ាង
ខ្លាំង តាំងពីដើមរៀងមក ប៉ុន្ដែ ការទិញមាសក្នុងបរិមាណច្រើនសន្ធឹក គឺទើបតែមានឡើងក្នុងរយៈ
ពេលចុងក្រោយនេះប៉ុណ្ណោះ។ ឆ្នាំ ១៩៨២ ប្រទេសឥណ្ឌា នាំចូលមាស ប្រហែល ៦៥តោន រហូត
មកដល់ឆ្នាំ ១៩៩០ ប្រទេសនេះ បានដាក់បំរាមមិនឱ្យនាំចូលមាស។ ដូច្នេះ​ មាសក៏​ត្រូវបានគេនាំ
ចូលដោយគេចពន្ធ និងមានតម្លៃខ្ពស់ជាងពាក់កណ្ដាល ធៀបនឹងតម្លៃនៅបរទេស។ អ្នកទិញមាស
ភាគច្រើន គឺប្រជាជនក្រីក្រ នៃប្រទេសឥណ្ឌាភាគខាងត្បូង។ សម្រាប់ពួកគេ   មាសគឺជាប្រភេទ
ប្រាក់បុរាណមួយ ហើយត្រូវបានប្រើប្រាស់ជាទ្រព្យសម្រាប់បញ្ចាំ នៅពេលទៅខ្ចីប្រាក់។

ប៉ុន្ដែ តម្រូវការមាស ទើបតែបានផ្ទុះឡើង បន្ទាប់ពីឥណ្ឌា បានលុបចោលបំរាមនាំចូល កាលពី
ពេលកន្លង។ បច្ចុប្បន្ន មាសត្រូវបានទិញដោយក្រុមអ្នកមាន អ្នកវិនិយោគ ។ល។ អ្នកទិញមាស
តែងមានហេតុផលដោយឡែករបស់ខ្លួន ដំបូង ពួកគេមិនជឿជាក់លើប្រព័ន្ធហិរញ្ញវត្ថុផ្លូវការ។
ប្រជាជនឥណ្ឌាចំនួន ១/៣ ប៉ុណ្ណោះដែលមានគណនីធនាគារ។ ប្រព័ន្ធហិញ្ញវត្ថុឥណ្ឌា គឺជួយ​តែ​ស្ថាប័នរដ្ឋដែលខ្ចីប្រាក់ដោយអត្រាការប្រាក់ទាប ខណៈដែលអ្នកសន្សំប្រាក់ មិនទទួលបានការ
ប្រាក់ច្រើន។

ដូច្នេះ មិនមានអ្វីពិបាកយល់នោះទេ ពេលដែលក្រុមអ្នកវិនិយោគមិនមានជម្រើសផ្សេង ក្រៅតែ
ពីការទិញមាស ព្រោះវាគឺជាទ្រព្យសម្បត្តិមួយប្រភេទដែលមិនចេះថោកតែរហូត ពិសេស នៅ
ពេលវាមានតម្លៃថ្លៃ ដូចកាលពីឆ្នាំ ២០០២ ដល់ ២០១១។

មូលហេតុទីពីរ ដែលនាំឱ្យប្រជាជនឥណ្ឌាចូលចិត្តមាស នោះគឺទ្រព្យប្រភេទនេះ អនុញ្ញាតឱ្យអ្នក
វិនិយោគ គេចផុតពីអំពើពុករលួយ។ ការបើកគណនីធនាគារមួយ នៅឥណ្ឌា អាចត្រូវបានគេចាត់
ទុកដូចជាការឡើងតុលាការ ដោយសារតែបញ្ហាការិយាធិបតេយ្យដ៏ស្មុគស្មាញ។ ចំណែកមាស គឺ
ត្រូវបានគេទទួលស្គាល់ ដោយមិនចាំបាច់មានលិខិតស្នាម នៅពេលដាក់បញ្ចាំ។ មាសក៏ជាទ្រព្យ
ដែលមិនជាប់ពន្ធ។

 

អត្ថ​បទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ភាពខុសគ្នា ១៦ចំណុច រវាងវប្បធម៌លោកខាងលិច និងលោកខាងកើត

ឈ្មោះ​របស់​ព្យុះ មាន​ភាព​ខុស​គ្នា បែប​ណា ?

ពេលនៅក្នុងផ្ទៃម្ដាយ អ្នកបានដឹងអ្វីខ្លះ? (មាន​វីដេអូ)

 




ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ CafeF /Economist


Tags: Indian gold India Indian love gold