CamNews

យល់ដឹង 

ពេលនៅក្នុងផ្ទៃម្ដាយ អ្នកបានដឹងអ្វីខ្លះ? (មាន​វីដេអូ)

ចំពោះមនុស្សគ្រប់រូប ៩ខែ ១០ថ្ងៃ គឺជាតួលេខដែលមានអត្ថន័យខ្ពង់ខ្ពស់បំផុត វាគឺជារយៈពេល
ដែលម្ដាយរបស់យើងពពោះ យើងនៅក្នុងពោះម្ដាយ បានមើលពិភពលោក ពីជ្រុងមួយដ៏ពិសេស។

វាក៏ជារយៈពេលដែលយើងឆ្លងកាត់ដំណាក់កាលរីកចម្រើនពី អំប្រ៊ីយ៉ុង ឬភ្រូណា (Embryo) ដើម្បី
ក្លាយជាមនុស្សពេញលក្ខណៈ។ នៅក្នុងអំឡុងពេលនេះ មានរឿងរ៉ាវជាដ៏អស្ចារ្យជាច្រើន បានកើត
ឡើង ដែលយើងទាំងអស់គ្នា ហាក់ដូចមិនបានចងចាំ។

១/ រន្ធគូទ បង្ហាញរូបរាងដំបូងគេ

អ្នកប្រហែលជាមិនធ្លាប់បានសួរខ្លួនឯងថា ពេលនៅជាទារកក្នុងពោះម្ដាយ តើអវយវៈណាមួយ
របស់រាងកាយ បានរីកចម្រើនមុនគេ ដូចជា ខួរក្បាល បេះដូង ឬប្រដាប់ភេទ? ទាំងនេះ មិនត្រឹម
ត្រូវទេ ព្រោះចម្លើយគឺ រន្ធគូទ បង្ហាញរូបរាងដំបូងគេ។
 
យោងតាមអ្នកវិទ្យាសាស្ដ្រ មនុស្សយើង រួមនឹងប្រភេទឈ្លើងសមុទ្រ និងកាំប្រមា ជាដើម គឺស្ថិត
ក្នុងពពួកសត្វដែលមានមាត់ច្រើន អាចបង្កើតកូនបាន ដែលហៅថា deuterostome ។ ចំពោះ​ពាក្យ
deuterostome នេះ មានប្រភពមកពីភាសាក្រិកបុរាណ ដែលមានន័យថា “មាត់ទីពីរ” ។ ពាក្យមួយ​
នេះ បង្ហាញអំពីចំណុចពិសេសរួមរបស់សត្វខាងលើ ក្នុងនោះមានសត្វមនុស្សផងដែរ ដោយពេល
នៅជាភ្រូណា (ទារកមិនទាន់ពេញលក្ខណៈ) រន្ធគូទមានរូបរាងមុនគេ។

ជាក់ស្ដែងនៅលើមនុស្ស ក្នុងដំណាក់កាលដំបូង ភ្រូណា(Embryo) បង្កើតថង់មួយ អនុញ្ញាតឱ្យ
កោសិកាខាងក្នុងបំលាស់ទី  រីកចម្រើន ដែលហៅថា gastrula ។ ក្រោយមក នៅជាយរបស់ថង់
នេះ កោសិកានានា ចាប់ផ្ដើមកើតជារូបរាងរន្ធគូទបន្ដិចម្ដងៗ ទើបមានរូបរាងជាមាត់ នៅជាយ
ថង់ម្ខាងទៀត។

២/ គេងច្រើន សូម្បីនៅពេលមិនទាន់មានត្របកភ្នែក

ដំណេកគឺជាសភាវគតិមួយរបស់មនុស្ស។ ក្នុងមួយថ្ងៃ មនុស្សពេញវ័យក៏ដេកបានប្រហែល ៨
ម៉ោង ដើម្បីធានាឱ្យសុខភាពល្អ ប៉ុន្ដែ ទារកក្នុងផ្ទៃគឺខុសគ្នា។ បើទោះជាមានពន្លឺ ទារកក្នុងផ្ទៃ
នៅតែគេងបានយ៉ាងច្រើន បើទោះមិនទាន់មានត្របកភ្នែក។
 
បន្ទាប់ពីបានតាមដានដំណាក់កាលនានានៃការរីកចម្រើនរបស់ទារកក្នុងផ្ទៃ ក្រុមអ្នកវិទ្យាសាស្ដ្រ
បានរកឃើញថា នៅសប្ដាហ៍ទី ១២ មុខងារនៃភ្នែករបស់ទារកក្នុងផ្ទៃ បានរីកចម្រើនស្ទើរពេញ
លក្ខណៈ។ ទន្ទឹមនឹងនេះ រហូតដល់សប្ដាហ៍ទី ២០ (ខែទី៥) ទើបត្របកភ្នែកចាប់ផ្ដើមបង្ហាញខ្លួន។
រយៈពេលជិតពីរខែពេញ ទារកក្នុងផ្ទៃមិនអាចបិទបើកភ្នែកបាន ប៉ុន្ដែទារកនៅតែអាចគេងបាន
ហើយរយៈពេលនៃការគេង ចេះតែកើនឡើង។

មកដល់សប្ដាហ៍ទី ៣២ ការគេងរបស់ទារកក្នុងផ្ទៃ បានកើនឡើងដល់កម្រិតអតិបរមា។ អ្នកឯក
ទេសមានការភ្ញាក់ផ្អើលខ្លាំង នៅពេលបានដឹងថា ទារកគេងដល់ទៅ ៩០ ទៅ ៩៥% នៃពេល
វេលា ជំនួសឱ្យការប្រឡែងលេងជាមួយទងសុក ហែលលេងក្នុងទឹកភ្លោះ ឬរើដៃជើង។ល។ ក្នុង
នោះ មានពេលខ្លះ ទារកគេងយ៉ាងស្កប់ស្កល់ ប៉ុន្ដែក៏មានពេលខ្លះ គេងលក់ដោយភ្នែកត្រឡប់ចុះ
ឡើងដូចមនុស្សធំ។

៣/ ពោះវៀននៅក្រៅរាងកាយ

ឃ្លាខាងលើនេះ ប្រហែលជាត្រឹមត្រូវពិតប្រាកដអំពីអត្ថានុរូប នៅពេលពិនិត្យទៅលើដំណើរការ
រីកចម្រើនរបស់ទារក។ កម្រនឹងមានគេដឹងថា ពោះវៀនរបស់ទារកបែរជារីកចម្រើននៅខាង
ក្រៅរាងកាយ។
 
នៅសប្ដាហ៍ទី ៦ នៃគភ៌ ពោះវៀនរបស់ទារក ចាប់ផ្ដើមមានរូបរាងនៅក្នុងទងសុកដែលភ្ជាប់ជា
មួយផ្ចិត។ ប្រព័ន្ធរំលាយអាហាររបស់ទារកពេលនោះ ពិតជាសាមញ្ញ រួមមានពោះវៀនមុខ ក្រោយ
និងកណ្ដាល។

ផ្នែកពោះវៀនកណ្ដាលនឹងរីកចម្រើនខ្លាំង ចាប់ពីពោះវៀនមួយកំណាត់ បំបែកជាពីរ ក្រោយមក
ទាំងពីកំណាត់នេះ ចាប់ផ្ដើមធំឡើង រុលចេញទៅខាងក្រៅរាងកាយ និងចូលទៅក្នុងទងផ្ចិត។ បន្ទាប់
មក ពោះវៀននេះចាប់ផ្ដើមរមូរ ហើយចុងក្រោយវាវិលមករកទារក នៅពេលផ្នែកដែលភ្ជាប់នឹងទង
សុក បានរីកចម្រើនពេញលក្ខណៈ។

៤/ ហែលក្នុងទឹកនោម

ទារក ស្ថិតក្នុងស្បូនរបស់ម្ដាយ ហើយត្រូវបានហុំព័ន្ធដោយទឹកភ្លោះ នោះគឺជាប្រការដែលមនុស្ស
ទូទៅបានដឹង។ ប៉ុន្ដែ ប្រការដែលនឹងធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល នោះគឺ ទឹកភ្លោះ ដែល
សម្បូរដោយជាតិបំប៉ន មានតួនាទីសំខាន់សម្រាប់ជីវិត និងការរីកចម្រើនរបស់ទារក បែរជាត្រូវ​បាន​បង្កើតឡើងពីទឹកនោមរបស់ទារកនោះទៅវិញ។

តាម​ការពិត ទឹកភ្លោះ​ត្រូវបាន​បង្កើតឡើង​ពី​ស្រទាប់​នៃ​ថង់ទឹកភ្លោះ ពី​រាងកាយ​របស់​ម្ដាយ ហើយ​
សំខាន់បំផុត គឺ​វា​កើតឡើង​ពី​ទឹកនោម​របស់​ទារក​ដែល​បាន​បញ្ចេញ​ចោល ចាប់ពី​សប្ដាហ៍​ទី ។
 
ចាប់ពី​សប្ដាហ៍​ទី ២០ ទារក​នឹង​ចាប់ផ្ដើម​ដំណាក់កាល ស្រូបយក​ទឹកភ្លោះ តាមរយៈ​ការ​លេប​តាម
​មាត់ និង​តាម​ស្បែក។ ចាប់ពី​សប្ដាហ៍​ទី ៣៤ ទារក​នឹង​ស្រូបយក​ទឹកភ្លោះ ចូលទៅក្នុង​រាងកាយ ពី
៣០០ ទៅ ៥០០មី​លី​លីត្រ ក្នុងមួយថ្ងៃ។

 

អត្វបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ប្រ​យ័ត្ន! មនុស្ស​ស្មោះត្រង់​នៅពេល​ព្រឹក នឹង​កុហក​នៅពេល​ល្ងាច

តើ Apple រកបាន​ប្រាក់​ពី​ណាខ្លះ?

ទស្សនា​វីដេអូ​តួនាទី នៃ​ប្រព័ន្ធ​រំលាយ​អាហារ របស់​មនុស្ស (Video Inside)



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ KH



Tags: Embryo Womb deuterostome uterus baby gastrula