CamNews

យល់ដឹង 

អ្នកវិទ្យាសាស្ដ្រ រកឃើញ សញ្ញាដំបូង អំពី “ជីវិត ក្រោយពេលស្លាប់”

ក្រុមអ្នកវិទ្យាសាស្ដ្រនៃសកលវិទ្យាល័យ Southampton អង់គ្លេស បានរកឃើញនូវសញ្ញាមួយ
បង្ហាញថា មនុស្សអាចដឹងបានក្នុងរយៈពេលប៉ុន្មាននាទី ក្រោយពីបេះដូង និងសួត លែងដំណើរ
ការ (ភ្លឹក) ដែលមុននេះ គេយល់ថា មិនអាចកើតឡើង។

ការស្រាវជ្រាវផ្នែកវេជ្ជសាស្ដ្រធំបំផុត មិនធា្លប់មានពីមុនមក អំពីវិនាទីដំបូងនៃការស្លាប់  និងបទ
ពិសោធទាក់ទិននឹង “ព្រលឹងចេញពីរាងកាយ” បានរកឃើញថា មនុស្សយើង អាចដឹងខ្លួនបាន
មួយភ្លែត ក្រោយពីខួរក្បាលឈប់ដំណើរការទាំងស្រុង។

ក្រុមអ្នកវិទ្យាសាស្ដ្រមកពីសកលវិទ្យាល័យ Southampton របស់ អង់គ្លេស ក្នុងអំឡុងពេល ៤ឆ្នាំ ដែលបានធ្វើការសិក្សាទៅលើមនុស្សចំនួនជាង ២.០០០នាក់ ដែលធ្លាប់ឆ្លងកាត់បញ្ហាបេះដូង
ឈប់ដើរ នៅក្នុងមន្ទីរពេទ្យចំនួន ១៥ នៅអង់គ្លេស និងអូទ្រីស ពួកគេរកឃើញថា អ្នកដែលបាន
រួចផុតពីការស្លាប់ចំនួន ៤០% បានរៀបរាប់អំពីប្រភេទនៃការដឹងខ្លួន ក្នុងពេលភ្លឹក មុនពេលបេះ
ដូងរបស់ពួកគេ លោតឡើងវិញ។

បុរសម្នាក់ក្នុងចំណោមអ្នកដែលបានរស់ឡើងវិញ ថែមទាំងបានឃើញថា ព្រលឹងរបស់គាត់បាន
ហោះចេញពីរាងកាយ ហើយហោះទៅនៅជ្រុងបន្ទប់ ឈរមើលក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះ
រាងកាយរបស់គាត់។ បើទោះជាស្ថិតក្នុងស្ថានភាពភ្លឹក ក្នុងរយៈពេល ៣នាទី ប៉ុន្ដែ បុរសមកពី
Southampton រូបនេះ ក៏នៅតែអាចរៀបរាប់ឡើងវិញ អំពីសកម្មភាពជួយសង្គ្រោះរបស់ក្រុមគ្រូ
ពេទ្យ និងសម្លេងរបស់គ្រឿងម៉ាស៊ីន។

បណ្ឌិត Sam Parnia ដែលធ្លាប់ធ្វើការនៅសកលវិទ្យាល័យ Southampton បច្ចុប្បន្ន ធ្វើការនៅ
សកលវិទ្យាល័យ Bang New York ឱ្យដឹងថា “យើងដឹងហើយថា ខួរក្បាលមិនអាចដំណើរការ
នោះទេ នៅពេលបេះដូងឈប់ដើរ។ ប៉ុន្ដែ ក្នុងករណីនេះ ការដឹងខ្លួន ហាក់ដូចនៅតែបន្ត ក្នុងរយៈ
ពេល ៣នាទី ក្រោយពីបេះដូងលែងធ្វើការ (ខួរក្បាលនឹងលែងដំណើរការ បន្ទាប់ពីបេះដូងលែង
ដើរ ពី ២០ ទៅ ៣០វិនាទី។ បុរសម្នាក់ខាងលើនេះ អាចរៀបរាប់អំពីសកម្មភាពទាំងឡាយ ក្នុង
បន្ទប់ ប៉ុន្ដែ ដែលសំខាន់គឺគាត់បានស្ដាប់ឮនូវសម្លេងស្រែកពីរដងរបស់កុំព្យូទ័រ ដែលជាការស្រែក
ឡើងរៀងរាល់ ៣នាទីម្ដង។ អ្វីដែលគាត់បាននិយាយគឺដូចទាំងស្រុង ទៅនឹងសកម្មភាពជាក់ស្ដែង
ដែលបានកើតឡើងក្នុងបន្ទប់សង្គ្រោះ”។

ក្នុងចំណោមអ្នកជម្ងឺ ២០៦០នាក់ ដែលបានឆ្លងកាត់ស្ថានភាពបេះដូងឈប់ដើរ គឺមាន ៣៣០នាក់
បានរួចផុតពីការស្លាប់ ហើយក្នុងនេះ មាន ១៤០នាក់ ឱ្យដឹងថា ពួកគេបានឆ្លងកាត់នូវអារម្មណ៍
នៃការដឹងខ្លួន ពេលកំពុងភ្លឹក។

អ្នកខ្លះនៅចាំថា ពួកគេបានមើលឃើញពន្លឺចែងចាំង ឬពន្លឺរបស់ព្រះអាទិត្យ។ អ្នកខ្លះថា ពេល
កំពុងភ្លឹក ពួកគេមានអារម្មណ៍ភ័យខ្លាចបំផុត ឬថា ពួកគេត្រូវបានគេអូសឆ្លងកាត់ទឹកដ៏ជ្រៅ ហើយ
អ្នកខ្លះទៀតនៅចាំថា ខ្លួនកំពុងតែលង់ទឹក។ ក្នុងចំណោមមនុស្សចំនួន ១៣% ដែលបានរួចពីការ
ស្លាប់ យល់ថា ពេលនោះ ខ្លួនហាក់កំពុងត្រូវបានគេបំបែកចេញពីរាងកាយ ខណៈដែលអ្នកដទៃ
ដឹងថា ខ្លួនហាក់បីហោះហើរ និងអណ្ដែតទៅលើ។

បណ្ដិត David Wilde នៃសកលវិទ្យាល័យ Nottingham Trent ថ្លែងថា លោកសង្ឃឹមថា ការស្រាវ
ជ្រាវខាងលើនេះ នឹងជាការលើកទឹកចិត្តមួយ ជួយឱ្យក្រុមអ្នកវិទ្យាសាស្ដ្រផ្សេងៗ បន្តស្រាវជ្រាវ
អំពីប្រធានបទដ៏ចម្រូងចម្រាស់មួយនេះ។

ខាងលើនេះគឺជាលទ្ធផលនៃការស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ដ្រអង់គ្លេស ប៉ុន្ដែ ចំពោះអ្នកវិញ
តើមានការយល់ឃើញថា ក្រោយពីស្លាប់ ព្រលឹងនឹងចាកចេញពីរាងកាយ ឬយ៉ាងណា?

 

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ telegraph


Tags: Southampton Sam Parnia David Wilde die