ការដែលទំងន់ខ្លួនឡើងមិន ឈប់បណ្តាលមកពី កត្តាមួយចំនួន គឺចេះតែទទួលទាន អាហារបន្ថែម នៅ ពេលយប់ជ្រៅ។ ដើម្បីជៀសវាស បញ្ហានេះអ្នកត្រូវៈ
១. មិនត្រូវអត់អាហារពេលល្ងាចៈ ប្រសិនបើអ្នកដឹងថា អ្នកត្រូវនៅដល់យប់ជ្រៅ អ្នកគួរទទួល ទានអាហារពេលល្ងាច និងទទួលអាហារ នៅក្នុងបរិមាណ សមរម្យទៀតផង ដើម្បីមិនឲ្យមាន អារម្មណ៍ ឃ្លាននៅពេលយប់ជ្រៅ។
២. ទទួលទានបង្អែមបន្តិចបន្តួចៈ ការបង្អត់ជាតិផ្អែម និងធ្វើឲ្យអ្នកកាន់តែមាន អារម្មណ៍ចង់ ទទួលទាន ទៅវិញទេ ដូច្នេះនៅពេលបញ្ចប់ អាហារពេលល្ងាច អ្នកគួរតែទទួលទានបង្អែម មួយចានតូច ជាការបញ្ចប់ការទទួលទាន អាហារសម្រាប់ថ្ងៃនេះ។ អ្នកដែលមិនទទួលទាន បង្អែមសោះ នឹងធ្វើឲ្យអ្នកមានអារម្មណ៍ ត្រូវការជាតិស្ករ ហើយតែងតែមានលេសថា ថ្ងៃនេះ មិនទាន់បានទទួល ទានអ្វីផ្អែមនៅឡើយទេ រួចក៏ត្រូវរកសូកូឡា មួយដុំ ទម្រាំតែដឹកខ្លួន ទម្ងន់ ឡើង២ ទៅ ៣ គីឡូក្រាមបាត់ទៅហើយ។
៣.ដុសធ្មេញភ្លាមៗ: បន្ទាប់ពីអាហារពេលល្ងាច អ្នកមិនគួរងូតទឹកភ្លាមៗនោះទេ ព្រោះឈាម កំពុងតែចិញ្ចឹមក្រពះ ការងូតទឹកត្រជាក់ និងធ្វើឲ្យប្រព័ន្ធរំលាយអាហារ ផ្អាកដំណើរការ រហូត ធ្វើឲ្យកើតមាន អាការហើមពោះ ឆ្អល់ពោះបាន ប៉ុន្តែ អ្នកអាចដុសធ្មេញបាន ដើម្បីដាស់តឿន ខ្លួនឯងមិន ឲ្យទទួលទានអ្វីបន្ទាប់ទៀត។
៤. សសេរដាស់តឿនខ្លួនឯងៈ អ្នកអាចសសេរខ្លឹមសារ ដាស់តឿនខ្លួនឯង នៅលើក្រដាស់ ដូចជា “ចង់ស្អាតមិនត្រូវញុំា អាហារពេលយប់” ឬ “អ្នកណាញុំអាហារ ពេលយប់សូមឲ្យធាត់” ជាដើម ហើយអ្នកអាចបិទរូបថត សង្សាររបស់អ្នកទៅ នឹងទូទឹកកក ឬ ទូដាក់អាហារ ដើម្បី បញ្ឈប់ខ្លួនឯង។
៥. ត្រៀមទឹកស៊ីរ៉ូមួយកែវៈ ការដែលមានអារម្មណ៍ហេវ គឺបណ្តាលមកពី ជាតិស្ករនៅក្នុងឈាម មានការថយចុះដូច្នេះ គ្រាន់តែទទួល ទានទឹកស៊ីរ៉ូផ្អែមៗ មួយកែវ ក៏អាចជួយបំបាត់ ការឃ្លានបាន ដែរ ដោយមិនចាំបាច់ញុំានំសូកូឡា ឬ នំផ្អែមៗនោះឡើយ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល