តារាថៃ ៖ តារាសម្តែងមុខស្លូតប្លូត កញ្ញា Bella Ranee បានធ្វើឲ្យទស្សនិកជនជាច្រើនមានការយល់ច្រលំថា នាងនិងលោក James jirayu ជាសង្សារនឹងគ្នា ក្រោយសម្តែងរឿងមួយដែលពោរពេញទៅដោយសារអប់រំ ក្នុងជិវិតជាគូស្វាមីភរិយា នោះគឺរឿង "ភរិយាបណ្តូលចិត្ត" ។
មិនត្រឹមតែប៉ុណ្ណោះទេ អ្នកទាំង ២ ថែមទាំងបានដឹកដៃគ្នាមកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី ០៩ ខែតុលានេះថែមទៀតផង ដោយសារតែវត្តមានរបស់អ្នកទាំង ២ នេះហើយ បូករួមទាំងការសម្តែងដ៏សែនជិតស្និទ្ធិនៅក្នុងសាច់រឿង ទើបធ្វើឲ្យមានក្រុមអ្នកគាំទ្រមួយចំនួនធំ មានការយល់ច្រឡំថា អ្នកទាំង ២ កំពុងតែសាងស្នេហាដ៏ផ្អែមល្អែម ប៉ុន្តែការពិតទៅ កញ្ញា Bella Ranee មានសង្សាររួចទៅហើយ រីឯលោក James jirayu គ្រាន់តែជាតារារួមអាជីពតែប៉ុណ្ណោះ ។
ដោយយោងតាមប្រភពពីគេហទំព័ររបស់ប្រទេសថៃបានឲ្យដឹងថា កញ្ញា Bella Ranee មានគូស្នេហ៍រួចទៅហើយ ប៉ុន្តែនាងមិនទាន់បានចេញបញ្ជាក់រឿងនេះនៅឡើយទេ ព្រោះពេលនេះកំពុងតែមានរឿងមានការមមាញឹកយ៉ាងខ្លាំង ជាមួយនិងរឿងគោរពព្រះសព្វរបស់ព្រះមហាក្សត្រថៃ ដូច្នេះនៅមិនទាន់មានការបកស្រាយនោះទេ ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សូមកុំឲ្យមានការយល់ច្រឡំ ព្រោះ លោក James Jirayu មិនមែនជាសង្សាររបស់នាង Bella Ranee ទេ ហើយក៏សូមឲ្យមានការរង់ចាំដែររហូតដល់នាង Bella បង្ហើបប្រាប់ដោយខ្លួនឯង ៕
-ចុចអាន ៖ James jirayu បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅកន្លែងបុណ្យសព្វរបស់ ព្រះមហាក្សត្រថៃ
-ចុចអាន ៖ ក្រោយពីឈឺចាប់រឿងស្នេហាអស់ចិត្តអស់ចង់ នាង Nida ធ្វើខ្លួនស្អាតជាងមុន ឡើងម៉ាអែមម៉ង
ដោយ ៖ គន្ធា
ប្រភព ៖ IG