CamNews

ព័ត៌មានអន្តរជាតិ 

យីងឡាក់ ៖​ ការបោះឆ្នោត នឹងប្រព្រឹត្តិទៅតាម ការគ្រោងទុក

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ដែលទើបតែបានចេញផ្សាយ កាលពីប៉ុន្មាន ម៉ោងមុននេះ បន្តិចអោយដឹងថា រដ្ខាភិបាលចាំផ្ទះ របស់ប្រទេស ខណៈមាន លោកស្រី យីងឡាក់ ស៊ីណ៉ា វ៉ាត់ត្រា ជាប្រមុខមុខនោះ បានគូសបញ្ជាក់អោយដឹងថា រដ្ឋាភិបាលរបស់ខ្លួន នឹងបន្តដោះស្រាយបញ្ហា ប្រឈមចំពោះមុខ ដោយនៅក្នុងនោះ នឹងមានការបោះឆ្នោត ទៅតាមកាលវិភាគគ្រោងទុក បើទោះជាមាន ការតវ៉ា បិទក្រុងបាំងកក យ៉ាងណាក៏ដោយចុះ ។

គួរបញ្ជាក់ផងដែរថា នាយករដ្ឋមន្រ្តី របស់ប្រទេសថៃ លោកស្រី យីងឡាក់ ស៊ីណ៉ាវ៉ាត់ត្រា បានចេញសេច ក្កីប្រកាស ជាផ្លូវការ អោយដឹងថា ការបោះឆ្នោត នឹងធ្វើតាមទៅតាមការវិភាគគ្រោងទុក ។ លើសពីនេះ ប្រ ភពសារព័ត៌មានដដែលបន្តថា សេចក្តីថ្លែងការណ៍លើកនេះ អាចប្រកាសទៅបាន ខណៈមានកិច្ចប្រជុំជា មួយនឹង គណៈរដ្ឋមន្រ្តីរបស់លោកស្រី កាលពីថ្ងៃពុធ កន្លងទៅនេះ ។

ឧបនាយករដ្ឋមន្រ្តី Pongthep Thepkanchana បានគូសបញ្ជាក់អោយដឹងថា ខាងផ្នែកយោធា នឹងផ្តល់ជា កម្លាំងជំនួយ ដល់គណៈកម្មការរៀបចំការបោះឆ្នោត ដើម្បីរៀបចំ នូវដំណើរការនៃការបោះឆ្នោតលើកនេះ ហើយលោកបានជឿថា ការបោះឆ្នោត នឹងនាំអោយស្ថានការណ៍ វិលមករកសភាពធម្មតាវិញ ។ ដោយ ឡែកលោកស្រី យីងឡាក់ បានអញ្ជើញ គណបក្សប្រឆាំងអោយមកចួលរួមប្រជុំ ស្តីពី បញ្ហាសំណើពន្យា ពេលបោះឆ្នោត តែផ្ទុយទៅវិញ មេដឹកនាំគណបក្ស ប្រឆាំង លោក Suthep Thaugsuban បានបដិសេធ ទៅនឹងការអញ្ជើញលើកនេះ ដោយនៅក្នុងនោះ នៅតែបន្តចង់អោយ មិនមានការបោះឆ្នោត ខណៈទាម ទារអោយលោកស្រីចុះចេញពីតំណែង ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Bangkok Thailand Thai Asia Protest Police