CamNews

ព័ត៌មានអន្តរជាតិ 

សៀវភៅ ១៤ ក្បាល ពី Mark Zuckerberg "CEO Facebook" ចូរអានកុំបីខាន

ព័ត៌មានអន្តរជាតិ ៖ លោក Mark Zuckerberg កើត ​នៅ​ថ្ងៃទី​១៤ ខែ​ឧសភា​ ឆ្នាំ១៩៨៤​ជា​អ្នក​សរសេរ​ កម្ម​វិធី​កុំ​ព្យូទ័រ​ ​និង​ជា​​សហ​គ្រិន​​អ៊ិនធើណេត​​សញ្ជាត្តិ​អាមេរិក​។ គាត់​ត្រូវ​បាន​គេស្គាល់​ថា​ជា​ស្ថាប​​និក​ដ៏​ល្បី​​ម្នាក់ក្នុង​​ចំណោម​ ស្ថាបនិក​ទាំង​ប្រាំ​ លើ​ការ​គ្រប់គ្រង​  បណ្តាញ  ​ទំនាក់ទំនង សង្គម​ហ្វេស​ប៊ុក ​(Facebook) ។ ក្នុង​នាម​ជានាយក​ប្រតិបត្តិ​ Facebook ​នៅ​ខែមេសា​ ឆ្នាំ២០១៣ គាត់ត្រូវបានគេប៉ាន់ ប្រមាណថាមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនដល់ទៅ ១៣,៣​ពាន់​​លាន​ដុល្លារអាមេរិក ។


Zuckerberg កើតនៅតំបន់ White Plains ក្នុង  ទីក្រុង  New York សហរដ្ឋអាមេរិច គាត់ជាកូនប្រុស អ្នកម្តាយ Karen ដែលជាគ្រូពេទ្យផ្នែក វិកលចរិក និងឪពុក Edward Zuckerberg ជាគ្រូពេទ្យធ្មេញ។ Zuckerberg មានបង   ប្អូនស្រីបីនាក់គឺ Randy, Donna និង Ariel ហើយពួកគេ បានធំធាត់ឡើងនៅ ក្នុងភូមិ Dobbs Ferry ទីក្រុង New York   ក្នុងគ្រួសារ Jewish ។ នៅសាលាវិទ្យាល័យ Ardsley, Zu - ckerberg ជាសិស្សពូកែនៅក្នុងថ្នាក់ម្នាក់។ ក្រោយមកគាត់ត្រូវបានផ្ទេរ  ទៅរៀននៅសាលា Phillip - sExeter Academy វិញក្នុង​កំរិតថ្នាក់ទី៩ ដល់ ថ្នាក់ទី១២ហើយទីនោះក៏ជាកន្លែងដែលគាត់បានឈ្នះ ពានរង្វាន់លើមុខវិជ្ជាវិទ្យាសាស្រ្តមួយចំនួន ដូចជា៖ គណិតវិទ្យា តារាវិទ្យា និងរូបវិទ្យា។លើសពីនេះ ទៅទៀតចំពោះ    ផ្នែកបុរាណវិទ្យា  នៅមហាវិទ្យាល័យ Zuckerberg បានអះអាងថាគាត់ក៏អាច សរ សេរ ភាសាFrench(បារាំង),Hebrew,Latin(លាទិន) និងភាសាក្រិចបុរាណបានផងដែរ ។ 

មុននឹងទទួលបានការកោតស្ងប់ស្ងែង ពីមហាជនទូទាំងពិភពលោក ថាជាកំពូលស្ថាបនិក បណ្តាញ សង្គមហ្វេសប៊ុកដ៏ជោគជ័យ លោក Zuckerberg ទម្រាំតែមានថ្ងៃនេះ លោកតស៊ូ និងអត់ធ្មត់ជាខ្លាំង ដោយសឹងតែឆាចោល ជីវិត យុវវ័យរបស់លោក តួយ៉ាង យោងតាមសេចក្តីប្រកាស ព័ត៌មាន លោក សម្រេចចិត្តអោយដឹងថា ហោចណាស់ ត្រូវអានសៀវភៅ អោយបានម្តង ក្នុងរយៈពេល ២សប្តាហ៍។  ដើម្បីធានាអោយបាន នូវភាគជោគជ័យ ប្រការនេះ លោកបានបង្កើតក្លឹបសៀវភៅ ដែលមានឈ្មោះ ថា A Year of Books ជាក្លឹបធ្វើការពិភាក្សាជារួម ទៅលើសៀវភៅដែលលោកកំពុងតែអាន ជាមួយ នឹងសមាជិក បណ្តាញសង្គមឯទៀត​។ សារព័ត៌មាន អូស្រ្តាលី បានដកស្រង់ សៀវភៅ ១៤ ក្បាល ជាការណែនាំដោយផ្ទាល់ ពីស្ថាបនិកជោគជ័យ សង្គម Facebook អោយអានកុំបីខាន ៖


ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ៊ិនសាយដើ


Tags: Int news World news Breking news Unt news Iraq Obama US USA Facebook Mark Zuckerberg