CamNews

តារា 

David de Gea ឈ្នះពានរង្វាន់ ២ តែឯងក្នុង កម្មវិធីពានរង្វាន់ ប្រចាំក្រុម Manchester United

បើទោះបីជា រដូវកាលនេះ Manchester United បញ្ចប់ទៅ ក្នុងលទ្ធផលលេខ ៦ ពិតមែនតែក្រុម បិសាចក្រហម មិនភ្លេចពីកម្មវិធី លើកទឹកចិត្ត ដល់កីឡាករ របស់ខ្លួនឡើយ ។ ដោយកម្មវិធី ពាន រង្វាន់ប្រចាំក្រុម បញ្ចប់រដូវកាល នេះមានកីឡាករ ឈ្នះពានរង្វាន់ជាច្រើន ។



ឆ្នាំនេះ កីឡាករដែល លេចធ្លោជាងគេនោះ គឺ David de Gea អ្នកចាំទីរបស់ អេស្ប៉ាញ ដែលបាន បញ្ចេញកំលាំង អស់ពីចិត្ត ដែលឈ្នះកំលាំងចិត្ត ទស្សនិកជន អោយបោះឆ្នោត អោយខ្លួនបាន ឈ្នះពានរង្វាន់ រហូតដល់ទៅ ២ ។ ក្រៅពីនោះ កីឡាករជើងចាស់ Ryan Giggs ក៏បានពានរង្វាន់ ប្រចាំជីវិត មួយផងដែរ ។ មិនទាន់អស់ទេ Rooney, Saidy Janko, James Wilson ក៏បានពានរង្វាន់ ម្នាក់មួយនិងគេ ផងដែរដោយ មានរាយនាមដូចខាងក្រោម ៖

យ៉ាងណាក្តី ជាមួយនិងការ មកដល់របស់ លោកគ្រូថ្មី Van Gaal ក្រុមបិសាច ក្រហម Manchester United សង្ឃឹមថា រដូវកាលក្រោយ នឹងមិនធ្វើ អោយទស្សនិកជន ខកបំណងឡើយ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: star football david de gea ryan giggs rooney james wilson saidy janko manchester united