CamNews

តារា 

ជិត ២​សប្តាហ៍ Voom បទថ្មី ពី Tena រួមសម្តែងដោយ Benny Yang និង Mako មានអ្នកទស្សនាជិត ២សែនដង (វីដេអូ)

ព័ត៌មានកំសាន្ត ៖ ដូចដែលបានដឹងហើយថា Benny Yang គឺជាតារាសម្តែងស្រីល្បីឈ្មោះ តាមរយៈ ការបង្ហាញភាពស៊ិចស៊ីរបស់ខ្លួន  ។  ក្នុងអាជីពការងារ ជាតារាសម្តែង   Benny Yang តែងតែទទួល បានភាពជោគជ័យជាបន្តបន្ទាប់ មិនដែលដាច់នោះទេ ពោលច្រើនជាងថតខ្សែភាពយន្តតារាសម្តែង ស៊ិចស៊ីរូបនេះ ទទួលបានការងារសម្តែងជាប់ជានិច្ច ក្នុងបទចម្រៀងថ្មីៗ​ តាម  បណ្តាផលិតកម្ម ក្នុង ស្រុក។

ដោយឡែក រយៈពេល ២ សប្តាហ៍ចុងក្រោយនេះ Voom ដែល  ជា បទថ្មី Original ពី Tena រួម សហ ការសម្តែងដោយផ្ទាល់ ពីតារាសម្តែង Benny Yang និង Mako នោះ   ទទួលបានភាពល្បីល្បាញ ជា ខ្លាំង  ពោល គិតត្រឹមជិត ២ សប្តាហ៍ ទទួលបានអ្នកចូលចុចទស្សនា ជិត ២  សែនដង។ ជ្រាប កាន់ តែច្បាស់តាមដានទស្សនាឃ្លីបវីដេអូ ទាំងអស់គ្នា ៖



ដោយ ៖ កុសល

 


Tags: Benny Yang Star news PP